ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២១ ខែមេសាឆ្នាំ ២០១៦ លោក សេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យបានដឹកនាំ មេភូមិ ប្រជាការពារសង្កាត់ និងក្រុមឆ្មបលូ សង្កាត់ បានចុះស្តាអណ្តូងលូ នៅភូមិទ្រា. ភូមិទ្រា១ .ភូមិ មានជ័យ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នាឱកាសនោះ លោក សេង សាញ់ ចៅសង្កាត់ ស្ទឹងមានជ័យ បានមានមតិថា៖ មុននិងដាក់គំរបលូថ្មី ដែលមានទំហំ១.២០ម៉ែត្រ×៤មានកំរាស់០. ២០ម៉ែត្រប្រើប្រាស់ឆ្អឹងដែកទំហំ០.១០មីល្លីម៉ែត្រដែលមានចំនួន១៥គំរបដោយប្រើប្រាស់ថវិកា របស់សាលាខណ្ឌមានជ័យ និង សង្កាត់ក្នុងការចាក់គំរបថ្មីនេះ១គំរបតំលៃ៦៥ដុល្លា សរុបទាំងអស់៩៧៥ ដុល្លាដើម្បី ប្រើប្រាស់ជាប្រយោជន៍រួមក្នុងមូលដ្ឋាន៕