ឯកឧត្តម ម៉ម ប៊ុនហេង បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ នៅ​ខណ្ឌ​សែន​សុខ​

21-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខណ្ឌ សែន​សុខ និង​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​សែន​សុខ តំណាង​លោក ប៉ឹ​ល កុសល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ពិនិត្យ​ភ្នែក​វាស់​វ៉ែនតា ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ១.០០០​នាក់ ស្ថិតក្នុង​បរិវេណ វត្ត​សំរោង​អណ្តែត ខណ្ឌ​សែន​សុខ  រាជធានី​ភ្នំពេញ ។​

លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​សែន​សុខ​បាន​លើកឡើងថា​៖​សាលាខណ្ឌ​សែន​សុខ មាន​ក្ដី​សោមនស្ស​រីករាយ​ដ៏​ថ្លៃថ្លា​ដែល​បាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ និង​ពិនិត្យ​ភ្នែក​វាស់​វ៉ែនតា ដោយ​ឥតគិតថ្លៃ លោក​ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ដែល​តែងតែ​គិតគូរ​អំពី​បញ្ហា​សុខភាព របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ពិសេស​ក្នុង​ទឹកដី សង្កាត់​ភ្នំពេញ​ថ្មី ព្រមទាំង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម លើ​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ទូទៅ​រួមទាំង​មានការ​ពិនិត្យ ភ្នែក និង​វាស់​វ៉ែនតា ជូន​ផងដែរ សកម្មភាព​ទាំងអស់នេះ​គឺ​ដោយសារ​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី  សម្ដេច​បាន​អភិវឌ្ឍន៍​ប្រទេសជាតិ មាន​សុខសន្តិភាព ស្ថេរភាព និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​ក្រសួង ក៏ដូចជា​គោ​លន​យ​បាយ​របស់​ថ្នាក់ជាតិ​៕

ចំនួនអ្នកទស្សនា

    20221667

  • ថ្ងៃនេះ3721
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23191
  • ខែនេះ11001
  • ឆ្នាំនេះ994221
  • សរុប20221667