លោក ម៉ន​នី បណ្ឌិត​ បាន​ដឹកនាំ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដី​សា​ធាណៈ​របស់​រដ្ឋ​នៅ​ឃុំ​ព្នៅ​ទី​១

22-April-2016 | ដោយ មែន កំសត់


​ព្រៃវែង ៖ ​នា​រសៀល​ថ្ងៃទី ២១ មេសា ២០១៦ ​លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​ដឹកនាំ​ការដោះស្រាយ​បញ្ហា​ទំនាស់​ដី​សា​ធាណៈ​របស់​រដ្ឋ នៅនឹងកន្លែង​ទំនាស់​ស្ថិតក្នុង​សាលាបឋមសិក្សា ព្នៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

​ការដោះស្រាយ​បញ្ហា​ទំនាស់​ដី​សា​ធាណៈ​នេះ​មានការ​ចូលរួម​ពី ព្រះសង្ឃ​គង់នៅ​វត្ត​ព្រះ​ធាតុ ហៅ​វត្ត​ព្នៅ គណៈកម្មការ អាចារ្យវត្ត ប្រធានការិយាល័យ​អប់រំ​ស្រុក ការិយាល័យ​ធម្មការ លោក​មេឃុំ​ព្នៅ​ទី​១ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និង ភាគី​អ្នក​សាងសង់​ចេតិយ លើដី​សាលារៀន សរុប ២៧​នាក់​ស្រី ០៣​នាក់ ផងដែរ​។​

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​គូភាគី​ទំនាស់​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​ម​បានលើកឡើង​រួចមក លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល បានធ្វើការ​គូសបញ្ជាក់​និង​បាន​ពិភាក្សា​ជាមួយ​ក្រុមការងារ​មាន​ការិយាល័យ​ដែល​ពាក់​ពាក់ព័ន្ធ ព្រមទាំង​បាន​ផ្សព្វផ្សាយ​នូវ​គោលការណ៍​ច្បាប់​មួយចំនួន​ដល់​គូភាគី ទំនាស់ អង្គ​ប្រជុំបាន​ពិភាក្សា​ហើយ​ក៏បាន​ព្រមព្រៀង​ទទួលយក​និង​ស្ដាប់​តាម​ការណែនាំ​ផ្សះផ្សារ​រ​របស់​ក្រុមការងារ​របស់​សាលាស្រុក  និង​បញ្ឈប់​ការ​ទំនាស់​ពី​ពេលនេះ​តទៅ​៕

ចំនួនអ្នកទស្សនា

    20221717

  • ថ្ងៃនេះ3771
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23241
  • ខែនេះ11051
  • ឆ្នាំនេះ994271
  • សរុប20221717