លោក ជា សូវី​ ត្រូវបានតែងតាំង ជា​អភិបាលស្រុក​កោះកុង

22-April-2016 | ដោយ មែន កំសត់


​កោះកុង​៖ លោក ជា សូវី ត្រូវបានតែងតាំង​ជា​អភិបាលស្រុក​កោះកុង ខេត្តកោះកុង ជំនួស​លោក សោម សុធី ដែល​បាន​ចូលនិវត្តន៍​។​​ពិធី​ប្រកាស​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​អភិបាលស្រុក​កោះកុង​នេះ ត្រូវបាន​រៀបចំឡើង នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព ឯកឧត្តម​ផុន លិ​វិ​រៈ អភិបាលរង​ខេត្តកោះកុង និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ​គ្រប់​បណ្តា​អង្គភាព និង​ប្រជាពលរដ្ឋ​ជាច្រើន​ផងដែរ​។​

​ក្នុងឱកាស​ទទួល​មុខតំណែង​ថ្មី​នេះ លោក ជា សូវី បានធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា  ដើម្បី​អនុវត្ត​ទៅតាម​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល បានប្រគល់​ជូន ដើម្បី​បម្រើ​ប្រទេសជាតិ​មាតុភូមិ និង​បម្រើ​ប្រជា​ល​រដ្ឋ​។ លោក​នឹង​ខិតខំ​ប្តេជ្ញាចិត្ត​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ប្រទេសជាតិ និង​អនុវត្ត​ន៏​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ព្រមទាំង​ខិតខំ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ហើយ​មាន​ភាព​សាមគ្គីភាព ជាមួយ​ប្រជាពលរដ្ឋ យ៉ាង​ស្អិតរ​មួ​ត រក្សា​សាមគ្គីភាព​ផ្ទៃក្នុង ឲ្យ​បាន​រឹងមាំ​ទៅ​ថ្ងៃមុខ​។​

ក្នុងឱកាស​នេះដែរ ឯកឧត្តម ផុន លិ​វិ​រៈ បានធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​ទើប​ទទួល​តំណែង​ថ្មី​រូ​នេះ ដោយបាន​ប្រាប់ថា​៖ «​មន្ត្រី​ទាំងថ្មី​ទាំងចាស់ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ការងារ ដែល​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​ដើម្បី​បម្រើ​ប្រទេសជាតិ និង​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន ទូលំទូលាយ ត្រូវ​រក​ដំណោះស្រាយ​ជូន​គាត់​នូវ​ដំណោះស្រាយ​ណាមួយ បើ​អាច​ដោះស្រាយបាន ហើយ​មន្ត្រី​ទាំងអស់​ត្រូវ​ចេះ​បង្កើន ធនធានមនុស្ស​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ធ្វើ​យ៉ាង​ឲ្យ​ក្នុង​មូល​ដ្ឋា​របស់ខ្លួន​ទទួលបាន​ភាព​រីកចម្រើន លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ សេដ្ឋកិច្ច និង​ទេសចរ​ណ៏​»​។​
​ឯកឧត្តម​អភិបាលរង​បាន​បន្តថា «​មន្ត្រី​ទាំងអស់​ត្រូវអនុវត្ត​ទៅតាម​គោល​យោ​បាយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ប្រគល់ជូន​ត្រូវ​បើក ទូលាយ​ក្នុងការ​ផ្តល់ព័ត៌មាន ជូន​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅតាម​មូលដ្ឋាន ត្រូវតែ​យកចិត្ត​ទុក​ដល់​ពួកគាត់ ផ្តល់​សុ​វត្តិភាព​ជូន​គាត់ មិន​ថា​ជិត ឬ​ឆ្ងាយ​ឡើយ​៕

ចំនួនអ្នកទស្សនា

    20221897

  • ថ្ងៃនេះ3951
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23421
  • ខែនេះ11231
  • ឆ្នាំនេះ994451
  • សរុប20221897