ភ្នំ ពេញ ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ អាជ្ញាធារសង្កាត់កោះដាច់ បានបើកកិច្ចប្រជុំដើម្បីអនុវត្តផែនការចុះចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី និងសៀវភៅស្នាក់នៅ(ក២) ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបំផុសដល់ប្រជាពលរដ្ឋឱ្យមកបំពេញបែបបទស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងសៀវភៅស្នាក់នៅ(ក២) ដឹកនាំដោយ លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ។
កិច្ចប្រជុំនេះមានវត្តមាន អញ្ជើញចូលរួមពីលោក -លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ នគរបាលមណ្ឌល និងលោក-លោកស្រីមេភូមិទាំង៥ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មានមតិសំណេះសំណាលនាឱកាសនោះលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់បានលើកឡើងដែរថា៖លោក -លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ នគរបាលប៉ុស្តិ៍ នគរបាលមណ្ឌល និងលោក-លោកស្រីមេភូមិទាំង៥ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តន៍លើផែនការចែកអទ្តសញ្ញាណប័ណ្ណ តាមខ្នងផ្ទះ ជូនដល់ប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាដោយមិនមានបង់កម្រៃសេវាអ្វីឡើយ ហើយត្រូវបន្តការណែនាំឲ្យអ្នកពុំទាន់បានធ្វើត្រូវរួសរាន់មកបំពេញបែបបទ តាំងសៀវភៅគ្រួសារនិងអត្តសញ្ញាណប័ណ្ណដែលក្រុមការងារនឹងអនុវត្តន៍ជាប្រចាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់៕