ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកលៀប បានរៀបចំបើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០១៦ និងទិសដៅខែបន្ទាប់ ក្រោមអធិបតីភាព លោក ព្រាប មុនី ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងជាចៅសង្កាត់។
កិច្ចប្រជុំនេះមានវត្តមាន អញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ លោកនាយ-នាយរងនគរបាលប៉ុស្តិ៍ នគរបាលមណ្ឌល លោក លោកស្រីមេភូមិទាំង៤ មន្ត្រី និងបុគ្គលិកសង្កាត់ សរុបចំនួន ១៧នាក់ (ស្រី ០៤នាក់)។
កិច្ចប្រជុំផ្តោតលើរបៀបវារៈមួយចំនួនដូជា៖១-ស្តាប់របាយការណ៍លទ្ធផលការងារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមក/២-ការងារធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី និងធ្វើសៀវភៅស្នាក់នៅ (ក២) ជូនប្រជាពលរដ្ឋ/៣-ផែនការត្រៀមចុះចែកអត្តសញ្ញាណប័ណ្ណជុំទី៩ និងទី១០ តាមខ្នងផ្ទះប្រជាពលរដ្ឋ/៤-ការងារជួសជុលស្ពានទី៤ (ព្រែកតាស៊ុន)និង ពិភាក្សាការងារផ្សេងៗ។
ក្រោយពីស្ដាប់របាយការណ៍លើកឡើងរបស់បណ្ដាអង្គភាពដែលបានលើករាយការណ៍អំពីសកម្មភាពក៏ដូចជា លទ្ធផលការងារ និងបញ្ហាប្រឈម រួចមក នាឱកាសនោះលោក ព្រាប មុនី ប្រធានគណៈបញ្ជាការឯកភាពសង្កាត់ និងជាចៅសង្កាត់ បានមានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕