​លោក ជា កក្កដា និង​លោក ​ម៉ន​នី បណ្ឌិត ​បានរៀបចំ​កម្ម​វី​ធី​ចែក​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការធ្វើ​អា​ជីក​ម្ម​ជីកដី​

23-April-2016 | ដោយ មែន កំសត់



 ព្រៃវែង​៖ ដោយមាន​ការគាំទ្រ និង​សហការ​ពី​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តព្រៃវែង លោក​ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្តាល បានរៀបចំ​កម្ម​វី​ធី​ចែក​វិ​ញ្ញាប​ន​ប័ត្រ និង​លិខិតអនុញាត​ដល់​ក្រុម​ចំនួន ៧ ឱ្យមាន​សិទ្ធិ​ស្របច្បាប់ ក្នុងការ​ធ្វើ​អា​ជី​កម្ម​ជីកដី នៅ​ក្នង​ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

 ដើ​ម្ប​លើកទឹកចិត្ត​ដល់​ក្រុម​ហ៊​ន​ស្របច្បាប់​ទាំង​៧ លោក លោក​ម៉ន​នី បណ្ឌិត អភិបាលស្រុក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ឃុំ ត្រូវ​ទទួលស្គាល់ ជួយ​សម្របសម្រួល​ដល់​ការងារ​របស់​ពួកគាត់ និង​ជួយ​តាមដាន​ការអនុវត្ត​សកម្មភាព​អាជីវកម្ម​របស់​ពួកគាត់ ដើម្បី​ធានាថា ស្រប​ជាមួយ​លក្ខ​ខ័​ណ្ឌ​បានកំណត់​ឬ​អត់​! លោក​អភិបាលស្រុក ក៏បាន​បញ្ជាក់ថា គ្រប់​អ្នកពាក់ព័ន្ធ ទាំង​អាជ្ញាធរ​ឃុំ ប៉ុស្តិ៍​រដ្ឋបាល ម្ចាស់​ក្រុមហ៊ុន​ស្របច្បាប់ ត្រូវមាន​ការសហការ រាយការណ៍ ទប់ស្កាត់ បង្ក្រាប ក្រុមហ៊ុន ទាំងឡាយណា​ដែល​មិនមាន​ច្បាប់​អនុញ្ញាត ចូលមក​ជីកដី​ក​ក្នុង​ឃុំ​នីមួយៗ​នៅតាម​មូលដ្ឋាន​ដែល​ខ្លួន​គ្រប់គ្រង​៕

ចំនួនអ្នកទស្សនា

    20221677

  • ថ្ងៃនេះ3731
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23201
  • ខែនេះ11011
  • ឆ្នាំនេះ994231
  • សរុប20221677