ភ្នំពេញ៖ យោងស្នារតីអង្គប្រជុំរបស់សាលាខណ្ឌមានជ័យលោក ចៅសង្កាត់ស្ទឹងមានជ័យបានដាក់ផែនការជូនលោកមេភូមិទាំង១៦ភូមិ នៅព្រឹកថ្ងៃទី២៣ ខែមេសាឆ្នាំ២១៦នេះ លោក សេង សាញ់ ចៅសង្កាត់ ស្ទឹង មានជ័យ បានចាត់អោយ លោកមេភូមិ ក្នុងសង្កាត់ ចុះធ្វើអនាម័យដោយសហការណ៍ជាមួយនិងស៊ីនទ្រីចុះប្រមូលសំរាមនិងបានណែនាំដល់អ្នកលក់ដូរសូមកុំយកជញើមផ្លូវធ្វើអាជីវកម្មនៅតាមបណ្តោយ ផ្លូវមុនីរ៉េត(២១៧)ចាប់ពីមុខវត្តស្ទឹងមានជ័យរហូតដល់ស្តុបស្ពានដែក និងផ្លូវវេងស្រេងរហូតដល់ព្រំប្រទល់។ ហើយអាជ្ញាធរសុំអោយប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីមូលរដ្ឋានយើគ្មានសំរាមនិងសណ្តាប់ធ្នាប់ល្អ៕