អាជ្ញាធរ សង្កាត់​ស្ទឹងមានជ័យ​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នកយក​សំរាម​មក​បោះចោល​នៅលើ​ផ្លូវ​សាធារណៈ​

23-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៦​នេះ អាជ្ញាធរ សង្កាត់​ស្ទឹងមានជ័យ​ចាប់ផ្តើម​ធ្វើការ​ផាកពិន័យ​ចំពោះ​អ្នកយក​សំរាម​មក​បោះចោល​នៅលើ​ផ្លូវ​សាធារណៈ​នៅ​ចំណុច​ផ្លូវ​២១៧ ជិត​ស្តុ​ប​ស្ពាន​ម័ល​ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​អាជ្ញាធរ សង្កាត់​ស្ទឹងមានជ័យ បានដាក់​បំរាម​ការ​ទុកដាក់​សំរាម​៖
១ /​របៀប​ទុកដាក់ សំអាត និង​ចាក់សំរាម​
-​ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ធុង កញ្ឆេ ឬ ក្នុង​ថង់​ប្លា​ស្ទិ​ក​។​
-​ត្រូវ​ចង​មាត់​ថង់​សំរាម​ឲ្យ​ជិត និង​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ​
-​ត្រូវ​សំអាត​មុខផ្ទះ មុខ​ទីតាំង កន្លែង​ទុកដាក់​សំរាម​និង​មាត់​លូ​ខាងមុខផ្ទះ​ជាប្រចាំ​
២ /​កន្លែង​ចាក់សំរាម​
-​បើ​ផ្ទះ​នៅតាម​ផ្លូវធំ សំរាម​ដែល​វេច​ខ្ចប់​ហើយ​
​ត្រូវដាក់​នៅមុខ​ផ្ទះ​រៀងខ្លួន​។​
-​បើ​ផ្ទះ​នៅតាម​ច្រក​ផ្លូវ​តូច ឬ​ឌឿងហែម រថយន្ត​ចូល​មិន​ដល់​ត្រូវដាក់​សំរាម​នៅមុខ​ផ្ទះ​ឬ​មុខ​ជណ្តើរ​ដើម្បី​ឲ្យ​រទេះអូស​សំរាម​ចូល​ទៅយក​
៣ /​ពេលវេលា​ចាក់សំរាម​
-​សំរាម​អាច​បញ្ចេញ​និង​ចាក់​បាន​នៅ​ថ្ងៃ​ដែល​
​បាន​កំណត់ពេល​រថយន្ត​មក​ដឹក​ប៉ុណ្ណោះ​
-​សំរាម​អាច​បញ្ចេញ​ឬ​ចាក់​បានតែ​ក្នុង​រយៈ​
​ពេល​ខ្លី​គឺ​១​ម៉ោង​មុន​ឡាន​សំរាម​មក​ប្រមូល​
៤ /​ការហាម​ប្រាម​
-​មិនត្រូវ​ចាក់សំរាម​ចោល​ផ្ទាល់​ទៅលើ​ដី​
-​មិនត្រូវ​បោះ​សំរាម​ចោល​តាម​ដងផ្លូវ ទីសាធារណៈ និង​ក្រុង​ទីផ្សារ​ឡើយ​
-​មិនត្រូវ​ទុក​សំរាម​ចោល​ឲ្យ​រាយប៉ាយ ហូរ​ទឹកស្អុយ​កង្វក់​នៅមុខ​ផ្ទះ​ឬ​ជុំវិញ​លំនៅដ្ឋាន​ឡើយ​។​
-​មិន​ត្រូវយក​សំរាម​ទៅ​ចា​ក់នៅ​តំបន់​អ្នក​ដ៏​ទៃ​
-​មិនត្រូវ​ចាក់សំរាម​ខុស​ថ្ងៃ​និង​ពេលវេលា​កំណត់​
-​ប្រសិនបើ​លោកអ្នក​ខកខាន​មិនបាន​ចាក់​
​សំរាម​តាម​ពេល​ម៉ោង​ដែល​បានកំណត់ សូម​រងចាំ​ចាក់សំរាម​នៅ​វេន​លើក​ក្រោយ​ទៀត​៕

ចំនួនអ្នកទស្សនា

    20222477

  • ថ្ងៃនេះ4531
  • ម្សិលមិញ7271
  • សប្តាហ៍នេះ24001
  • ខែនេះ11811
  • ឆ្នាំនេះ995031
  • សរុប20222477