លោក មូល វីរៈ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​តាម​ខ្នង​ផ្ទះ​

23-April-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី ២២​ខែមេសា​ឆ្នាំ​២០១៦ ម្សិល​ម៉ិ​ញ​នេះ លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ បាន​អនុវត្ត​បន្ត​ការចុះ​សួរសុខទុក្ខ និង​នាំយក​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ប្រភេទ​ថ្មី (​ឈី​ប​) មក​ផ្តល់ជូន​បងប្អូន ប្រជាពលរដ្ឋ ដល់​លំនៅដ្ឋាន​របស់គាត់​ផ្ទាល់ នៅក្នុង​ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

​ភាពសប្បាយ​រីករាយរ​បស់បង​ប្អូន ប្រជាពលរដ្ឋ​នាពេលនោះ​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការពេញចិត្ត​យ៉ាង​ក្រៃលែង នៅពេលដែល​ឃើញ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​សង្កាត់ ជាពិសេស​លោក​ចៅសង្កាត់​ឫស្សីកែវ បាន​ចុះសួរសុខទុក្ខ សំណេះសំណាល និង​យក​អត្តសញ្ញាណប័ណ្ណ​របស់​ពួកគាត់ មក​ជូន​គាត់​ដោយផ្ទាល់​ដល់ផ្ទះ​បែបនេះ​។ ទន្ទឹមនឹង​នេះដែរ លោក មូល វីរៈ ចៅសង្កាត់​ឫស្សីកែវ បាន​ក៏បាន​ណែនាំ​ឲ្យ​ពួកគាត់​ថែរក្សា​អត្តសញ្ញាណប័ណ្ណ​ឲ្យ​បានល្អ និង​ប្រើប្រាស់​តែ​អា​ថតចម្លង​បាន​ហើយ ជៀសវាង​ការបាត់បង់​ដោយ​ប្រការ​ណាមួយ ហើយក៏​សូម​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ទៅដល់​បងប្អូន ប្រជាពលរដ្ឋ​ណា​ដែល​មិនទាន់បាន​ប្តូរ មិនទាន់​បានធ្វើ សូម​ឲ្យ​រួសរាន់​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​ឫស្សីកែវ ដើម្បី​បំពេញបែបបទ​ប្តូរ និង​ធ្វើ​ថ្មី​ទាំងអស់គ្នា​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ​លោក​ចៅសង្កាត់ ក៏បាន​ទទួលយក​នូវ​សំណូមពរ​របស់​បងប្អូន ប្រជាពលរដ្ឋ ដើម្បី​មក​ធ្វើការ​ពិ​ភ្សា​និង​ដោះស្រាយ ផងដែរ​៕

ចំនួនអ្នកទស្សនា

    20221647

  • ថ្ងៃនេះ3701
  • ម្សិលមិញ7271
  • សប្តាហ៍នេះ23171
  • ខែនេះ10981
  • ឆ្នាំនេះ994201
  • សរុប20221647