សាលាខណ្ឌឬស្សីកែវ រៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ស្មារតី​អង្គប្រជុំ​របស់​រាជធានី​ភ្នំពេញ​

23-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ពី​ស្មារតី​អង្គប្រជុំ​របស់​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ​។​

​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ​, ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​, ប្រធានការិយាល័យ ដែ ន​ដី សំណង់ ភូមិបាល​ខណ្ឌ លោក​ចៅសង្កាត់​ទាំង​៦, ប្រធាន​-​អនុប្រធាន​សណ្តាប់ធ្នាប់​ខណ្ឌ សរុប​ចំនួន ២៥​នាក់ ។​ហើយ កិច្ចប្រជុំ​នេះ មាន​របៀបវារៈ​ចំនួន ០៣៖១. ការកកស្ទះ​ចរាចរណ៍ /២. ការងារ​សាធារណការ​/៣. ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ។

​ក្រោយពី​ស្ដាប់​តាម​ការលើកឡើង​របស់​ចៅសង្កាត់​និង​ការិយាល័យ​ដែល​ពាក់ព័ន្ធ​និង​បទ​បង្ហាញ​ជុំវិញ​លើ​ការងារ​ប្រឈម​មួយចំនួន​រួចមក  នា​ឱកាស​នោះ​លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ឬ​ស្សី​កែវ បាន​មានមតិ​ស្នើ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​រួមគ្នា​អនុវត្តន៍​គោលនយោបាយ​តាមច្បាប់​កំណត់​របស់​រាជរដ្ឋាភិបាល ពិសេស លើ​ការងារ​សន្តិសុខ សង្គម ការបម្រើ​សេវា​សារ​ធា​រណៈ​នៅ​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​កែប្រែ​ប្រព័ន្ធ​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​ស៊ីជម្រៅ​តាម​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ជូន​៕

ចំនួនអ្នកទស្សនា

    20221197

  • ថ្ងៃនេះ3251
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22721
  • ខែនេះ10531
  • ឆ្នាំនេះ993751
  • សរុប20221197