ក្រុមគ្រួសារ​របស់លោក ឃ្លាំង ហួត ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​កុមារ​ផ្ទុកមេរោគ​អេ​ដ​ស៏​ក្នុង​សង្កាត់​បាក់​ខែង​

23-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នា​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៦ យុវជន ឃ​ន ពិសិដ្ឋ​កក្កដា និង​ប្អូនៗ​ត្រូវជា​កូនប្រុស កូនស្រី​របស់លោក ឃ្លាំង ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ និង​អាជ្ញាធរ​ខណ្ឌ សង្កាត់​បាក់​ខែង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ឧបត្ថម្ភ​ដល់​កុមារ​មាន​ផ្ទុកមេរោគ​អេ​ដ​ស៏ ចំនួន ០៥​នាក់ (​ស្រី ០៤​នាក់​) មាន​ទីលំនៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​
​អំណោយ​ដែល​បាន​យកទៅ​ចែកជូន​នាពេលនោះ ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ២០​គ​.​ក្រ​, មី ១​កេស​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ​, ត្រីខ ១​យួរ និង​ថវិកា​ចំនួន ១០០,០០០​រៀល​។ ជាមួយគ្នា​នោះ យុវជន ឃ​ន ពិសិដ្ឋ​កក្កដា ក៏បាន​ផ្តាំផ្ញើ និង​ផ្តល់នូវ​កម្លាំងចិត្ត​ដល់​កុមារ​ទាំងនោះ កុំឱ្យ​អស់សង្ឃឹម ត្រូវ​ចេះ​តស៊ូ ខិតខំ​រៀនសូត្រ ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​បន្ទាប់ពី​ចុះសួរសុខទុក្ខ​កុមារ​ទាំង​៥​នាក់​ខាងលើ​រួចហើយ យុវជន ឃ​ន ពិសិដ្ឋ​កក្កដា និង​ប្អូនៗ ក៏បាន​បន្ត​ចុះសួរសុខទុក្ខ​ដល់​ខ្នង​ផ្ទះ​លោកយាយ ម៉ម ច្រឹ​ក ជន្មាយុ​៨០​ឆ្នាំ ដែលជា​ចាស់ជរា​គ្មាន​ទីពឹង និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០០,០០០​រៀល និង​បាន​ឧបត្ថម្ភ​ជូន​ដល់​លោកតា ម៉ម ងឹ​ម ជន្មាយុ​៨៥​ឆ្នាំ ចាស់ជរា​មាន​ជម្ងឺ​ប្រចាំកាយ ចំនួន ៥០.០០០​រៀល​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20221237

  • ថ្ងៃនេះ3291
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22761
  • ខែនេះ10571
  • ឆ្នាំនេះ993791
  • សរុប20221237