ភ្នំពេញ៖ នៅម៉ោង ២៣និង ០០យប់ដល់ម៉ោង០២និង០០ ថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០១៦គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករាដឹកនាំដោយលោក កៀង លក្ស័ អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល កញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ ៩៣ កែងផ្លូវលេខ ២៧៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
កិច្ចប្រតិបត្តិការខាងលើ ដែលមានកំលាំងចូលរួមសរុបចំនួន ៣៥នាក់រួមមាន៖មន្ត្រីរដ្ឋបាលខណ្ឌ ៥នាក់ មន្ត្រីនគរបាល ១៨នាក់កងរាជអាវុធហត្ថ នគរបាល ចរាចរណ៍រាជធានីភ្នំពេញ ០៤នាក់និងកម្លាំង អន្តរាគមន៍ រាជធានីភ្នំពេញ ០៨នាក់។យោងតាមការបញ្ជាក់របស់ មន្ត្រី រដ្ឋបាលសាលាខណ្ឌ៧មករា បានឲ្យដឹងថា៖ក្រុមការងារបានធ្វើការចុះប្រតិបត្តិការការងារនិងបំពេញការងារចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះ និង ជាតិអាកុល កញ្ចក់ និង មួកសុវត្ថិភាព នៅតាមគោលដៅផ្លូវលេខ ៩៣ កែងផ្លូវលេខ ២៧៤ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយអនុវត្តន៍តាមផែនការណែនាំរបស់គណៈបញ្ជាការឯកភាពខណ្ឌ រហូតដល់ម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ខែមេសាឆ្នាំ២០១៦ទើបបញ្ចប់៕