អធិការ​ខណ្ឌ​សែន​សុខ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើ​អត្តសញ្ញាណប័ណ្ណ

24-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា សូម​ឲ្យ​បងប្អូន​ទាំងអស់​ដែល​បានទទួល​អត្តសញ្ញាណប័ណ្ណ​រួច ពេល​ត្រឡប់​សូមជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្រុមគ្រួសារ បើសិន​មាន​បងប្អូន​ណា​មិនទាន់​បានធ្វើ​អត្តសញ្ញាណ ប័ណ្ណ​សូម​អញ្ជើញ​ប្រញាប់​មកកាន់​នគរបាល​ប៉ុស្តិ៍ ក្នុង​មូលដ្ឋាន​របស់​បងប្អូន​ឬ​មកកាន់​អធិការដ្ឋាន​ដើម្បី បំពេញ​សំណុំបែបបទ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ប្រយោជន៍​ប្រើប្រាស់ ពេល​បំពេញការងារ​ផ្សេងៗ​ផងដែរ​។​

លោក ម៉ក់ ហុង បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ មួយ​ភូមិ​មាន​ច្រើន​គ្រួសារ ដូច្នេះ​នៅមាន​ប្រជាពលរដ្ឋ​ខ្លះ មិនទាន់​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ទេ ចឹ​ង​សូម​អញ្ជើញ​មក​ធ្វើបាន​គ្រប់ៗ​គ្នា ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ផ្លូវការ និង​តាម​ការងារ​ជាក់ស្តែង​។​
​លោក​ថា សម្រាប់​ការងារ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ជួន សុវណ្ណ បាន​ជំរុញ​យ៉ាងខ្លាំង ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​សេវា​ទាំងនេះ បាន​គ្រប់ៗ​គ្នា ទាំង​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ជាដើម​។​

លោក​អធិការ​បាន​បន្តទៀតថា ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​មិនទាន់មាន​អត្តសញ្ញាណប័ណ្ណ ប្រើប្រាស់​សូម​អញ្ជើញ​ទៅកាន់​ប៉​ស្តិ៍​នគរបាល ដែល​នៅក្បែរ​លំនៅដ្ឋានរ​បស់បង​ប្អូន ហើយ​បើសិន​មិនឃើញ​មាន​ស្ថានីយ៍ និង​ក្រុមមន្ត្រី​ប្រចាំ​នៅតាម​ប៉ុស្តិ៍​ន​មួយៗ​នោះ សូម​បងប្អូន​អញ្ជើញ​ទៅកាន់​អធិការដ្ឋាន ឬក៏​ទំនាក់ទំនង​មកកាន់​រូបលោក​ដោយផ្ទាល់ លោក​និង​រៀបចំ​ឲ្យ​ធ្វើ​។​
​លោក​ក៏បាន​បញ្ជាក់ថា ចំណែកឯ​អ្នក​ដែល​បានមក​ធ្វើ​ហើយ​ប៉ុន្តែ​នគរបាល មិន​ធ្វើ​ឲ្យ​ឬក៏​បង្គាប់​ឲ្យ​បង់លុយ​ច្រើន​ទើប​ធ្វើ​ឲ្យ​នោះ ត្រូវ​ទំនាក់ទំនង​មក​រូបលោក​ភ្លាម ព្រោះ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ មិន​តម្រូវ​ឲ្យ​បង់លុយ​ច្រើន​ទេ គ្រាន់តែ​បង់​តាមច្បាប់​កំណត់ ឲ្យ​ក្នុង​ម្នាក់​១​ម៉ឺន​រៀល​គឺ​រួចជាស្រេច ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បានធ្វើ​ហើយ​មិន​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​រហូតដល់​ទៅ​២​ឬ​៣ ខែ មិនទាន់​បានទទួល​នោះ សូម​ទំនាក់ទំនង​មក​រូបលោក​ជាបន្ទាន់ ដើម្បី​លោក​បានធ្វើការ​ស្រាវជ្រាវ​រកមើល​ថា ការយឺតយ៉ាវ​នេះ​បណ្តាលមកពី​មូលហេតុ​អ្វី​ឬមួយ ក៏មាន​ការភាន់ច្រឡំ​ទៅណា​។​

​លោក​បាន​បន្ថែមថា ការចុះ​ធ្វើ​នេះ​មិន​ត្រឹមតែ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ សម្រាប់​គ្រួសារ​ណា ដែល​មិនទាន់មាន​សៀវភៅ​គ្រួសារ ក៏ត្រូវ​ប្រ​ញ៉ាប់​មកកាន់​ស្ថានីយ៍​ធ្វើ​និ​មួយៗ​ដែល​នៅក្បែរ​លំនៅដ្ឋាន​បងប្អូន​នោះ ក៏​អញ្ជើញ​មកកាន់​អធិការដ្ឋាន មកជួប​លោក​អធិការរង ឬក៏​ទំនាក់ទំនង​មក​លោក​តាមរយៈ​លេខ​ទូរស័ព្ទ 012 925 968៕

ចំនួនអ្នកទស្សនា

    20220877

  • ថ្ងៃនេះ2931
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22401
  • ខែនេះ10211
  • ឆ្នាំនេះ993431
  • សរុប20220877