លោក ផេ​ន សុផល បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ពាក់​ព​ន្ធ័​នឹង កិច្ចការរដ្ឋបាល​

25-April-2016 | ដោយ មែន កំសត់


​កំពង់ចាម ៖ នៅ​ព្រឹក ​ថ្ងៃទី​២៥ ​ខែ មេសា ​ឆ្នាំ​២០១៦  វេលា​ម៉ោង ៨​និង​៣០ នាទី​ព្រឹក រដ្ឋបាល​សាលាស្រុក​កោះសូទិន បានរៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង ពាក់​ព​ន្ធ័​នឹង​កិច្ចការរដ្ឋបាល​ដែល​អនុវត្តន៍​ប្រចាំថ្ងៃ​ក្រោម​អធិបតីភាព លោក ផេ​ន សុផល អភិបាល​នៃ​គណៈ អភិបាលស្រុក​កោះសូទិន​។​

​កិច្ចប្រជុំ​នេះ មាន​សមាសភាព​ចូលរួម​ពី លោក លោកស្រី អភិបាលរង​ស្រុក លោកស្រី​នាយក​រដ្ឋបាល លោក​លោកស្រី ប្រធានការិយាល័យ​ចំណុះ​សាលាស្រុក លោក លោកស្រី​ស្មៀនឃុំ​ទាង​អស់​ក្នុងស្រុក​ផងដែរ​។​ក្រោយពី ស្ដាប់​របាយការណ៍​រប​ស់ប​ណ្ដា អង្គភាព ការិយាល័យមន្ត្រី ក្រោម​ឱវាទ លើ​ការបំពេញ សកម្មភាព​ការងារ រដ្ឋបាល​នាពេល​កន្លងមក នាឱកាស នោះ​លោក ផេ​ន សុផល អភិបាល​នៃ​គណៈ អភិបាលស្រុក​កោះសូទិន បាន​មានមតិ​លើកឡើង​ដែរ​ថា​៖ គ្រប់​អង្គភាព ការិយាល័យ​ជំនាញ  ស្មៀនឃុំ និង មន្ត្រី រាជការ​សាលាស្រុក​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​ការងារ ក្នុងនាម អង្គភាព  ប្រជាពលរដ្ឋ និង ចំពោះមុខ​ក្រសួង មិន​ធ្វើការ​ប្រាសចាក​សីលធម៌ ផ្ទុយ​ពី​ច្បាប់ ដឹង​តួនាទី​ភារកិច្ច របស់ខ្លួន ចំពោះ​ការបម្រើ​សេវាសាធារណៈ​ត្រូវមាន​វិជ្ជា​ជី​វៈ​ជំនាញ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ធានាបាន​និរន្តរភាព រដ្ឋបាល មាន​របប​រាយការណ៍​ជាប្រចាំ មិន​ស្ទក់​មិន​បង្អង់  និយាយ​ឲ្យ​ចំ​បើ​មាន​សភាពការណ៍​ត្រូវ​រាយការណ៍​ឲ្យ​បាន​ទាន់ពេល ក្ដាប់​ឲ្យ​ជាប់​នូវ​ស្ថានការណ៍ ដោយ​សហការ​ជាមួយ​ប៉ុស្ដិ៍នគរបាល មេភូមិ និង​រាយការណ៍​ព័ត៌មាន​ដែល​ទទួល​បានមក​រដ្ឋ​បាល​ស្រុក ដើម្បី ដោះស្រាយ​និង​អន្តរាគមន៍​បន្ត ៕

ចំនួនអ្នកទស្សនា

    20221257

  • ថ្ងៃនេះ3311
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22781
  • ខែនេះ10591
  • ឆ្នាំនេះ993811
  • សរុប20221257