ការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​កោះសូទិន​ចែក​អាហារូបករណ៍ សិស្ស​ក្រីក្រ​រៀន​ពូកែ​

25-April-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ នា​ព្រឹក​ថ្ងៃទី​២៥ ខែ មេសា ឆ្នាំ​២០១៦​សាលាបឋមសិក្សា​មហាលាភ បាន​ចែក​អាហារូបករណ៍ លើក​ទី​១​ដល់​សិស្ស​ក្រីក្រ​រៀន​ពូកែ​ចំនួន​២១​នាក់​ស្ថិតនៅ​ភូមិ មហាលាភ ឃុំ​ពាមប្រធ្នោះ​ស្រុក​កោះសូទិន​ខេត្តកំពង់ចាម​។

​ពិធី​នេះ​មានការ​ចូលរួម​ជា​អធិបតីភាព​លោកស្រី ស៊ា ចាន់​ណេង ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក​កោះសូទិន ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក គណៈកម្មការ​ទ្រទ្រង់​សា​សា លោកគ្រូ អ្នកគ្រូ ជា​បុគ្គលិក​កម្រង​សាលា តំណាង​អាជ្ញាធរ​ភូមិ  លោកនាយក​សាលា តំណាង​មាតាបិតា​សិស្ស និង​សិស្ស​ក្រីក្រ​ចំនួន​២១​នាក់ ។​

​នាឱកាស​នោះ​លោក ស្រ៊ន់ វុ​ធ នាយក​សាលា បាន​មានមតិ​សំណេះសំណាល​ទៅកាន់​អ្នកចូលរួម​ប្រកបដោយ​ភាព​រីករាយ​។ លោក​ក៏បាន​គូសបញ្ជាក់ថា តាម​គំរោង​នៃ​ការចែក​អាហារូបករណ៍​ថ្នាក់​ខេត្ត​ស្រុក តំរូវ​ឲ្យ​ធ្វើ​ការចែក​ក្នុង​១​ឆ្នាំ​ម្ដង ដែលជា​ប្រភព​ថវិកា​ទ្រទ្រង់ PB របស់​សាលា​ប្រចាំឆ្នាំ គោលដៅ​ផ្ដល់ជូន​សំរាប់​សិស្ស​ពូកែ​ក្រីក្រ និង​មានការ​ពិភាក្សា​ជាមួយ​គណៈកម្មកា​ទ្រទ្រង់ និង​ថ្នាក់ភូមិ ។

​បន្ទាប់មក លោកស្រី ស៊ា ចាន់​ណេង ប្រធានការិយាល័យ​អប់រំ យុវជន និង​កីឡា​ស្រុក និង​ក្រុមការងារ​បាន​ចែក​អាហារូបករណ៍ ជូន​សិស្ស​ពូកែ​ក្រីក្រ សរុប​២១​នាក់ ដោយ ក្នុង​សិស្ស​ម្នាក់ៗ​ទទួលបាន​ថវិកា​និង​សំភារៈ​មួយចំនួន ។

​មាតាបិតា សិស្ស​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ​ក្រសួង​អប់រំ ដែល​បានផ្ដល់​ថវិកា​ដល់​កូនៗ​ពួកគាត់ ខណៈ​ពួកគាត់​កំពុងមាន​ជីវភាព​ក្រីក្រ ហើយ​ការផ្ដល់​នេះ​ចំ​គោលដៅ​ពិតៗ​ស្របតាម​ការអភិវឌ្ឍ​សង្គម​លើក​កំពស់​វិស័យ អប់រំ​ដើម្បី​កាត់បន្ថយ​អន​ក្ខ​រ​ភាព និង​ភាពក្រីក្រ​នៅ​មូលដ្ឋាន​៕

ចំនួនអ្នកទស្សនា

    20221047

  • ថ្ងៃនេះ3101
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22571
  • ខែនេះ10381
  • ឆ្នាំនេះ993601
  • សរុប20221047