រដ្ឋបាល​ខណ្ឌដង្កោ រៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​ផ្តល់​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​

25-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នា​ព្រឹក​ ថ្ងៃ ទី​២៥ ខែ មេសា ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌ ដង្កោ បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ រៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​ផ្តល់​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​មិន​រៀបរយ និង កម្មករ​កម្មការិនី ដែល​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​មូលដ្ឋាន​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ លោក ​លោកស្រី អភិបាលរងខណ្ឌ ការិយាល័យ​សាលាខណ្ឌ អធិការនគរបាល​ខ​ណ្ឌ នាយប៉ុស្តិ៍ នគរបាល ក្រុមប្រឹក្សា​សង្កាត់ និង​លោក​លោកស្រី​ជា មន្ត្រី​ដែល​ពាក់ព័ន្ធ ច្រើន​នាក់​ផងដែរ​ស្ថិត ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ មុន្នី អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ ​និង​ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ ។​
​នាឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដង្កោ​បាន​ថ្លែង​នូវ​របាយការណ៍​ស្វាគមន៍​ជូន​ដល់​ប្រធាន​នាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួង​​មហាផ្ទៃ​ស្ដីពី​សកម្មភាព​ការងារ ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​ជំនាញ​នៃ​ផែន​ស្ដិ​តិ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​របស់​ខ​ណ្ឌ ដង្កោ មានមតិ​សំណេះសំណាល​ទៅកាន់​អ្នកចូលរួម​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ មុន្នី អនុប្រធាននាយកដ្ឋាន នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ក្រុមការងារ ពិសេស​ជំនាញ​ផ្នែក ផែន​ស្ដិ​តិ សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​របស់​ខ​ណ្ឌ ដង្កោ​រួមទាំង​លោក​អភិបាលខណ្ឌ សង្កាត់ ដែល​បាន​ចូលរួម​អនុវត្តន៍​ការងារ​ទទួល​បា​ម​លទ្ធផល​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ លោក​ប្រធាន​នាយកដ្ឋាន​បានស្នើ​ដល់​គ្រប់​អង្គភាព​ត្រូវត​បន្ត ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​មិន​រៀបរយ និង កម្មករ​កម្មការិនី ដែល​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​មូលដ្ឋាន ត្រូវ​បម្រើសេវា​មុខសញ្ញា​លើ​ការផ្ដល់ជូន​ពួកគាត់​ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់ និង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ កាត់បន្ថយ​ភាពក្រីក្រ​របស់​ក្រសួង មហាផ្ទៃ និង​រាជរដ្ឋាភិបាល សម្រាប់​អភិវឌ្ឍន៍​សង្គមជាតិ នាពេល​អនាគត​៕


ចំនួនអ្នកទស្សនា

    20221037

  • ថ្ងៃនេះ3091
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22561
  • ខែនេះ10371
  • ឆ្នាំនេះ993591
  • សរុប20221037