លោក ឌី រ័ត្ន​ខេ​ម​រុណ នាំយក​អំណោយ​ជូន​ស្ត្រី​ម្នាក់ ដែល​ត្រូវស្លាប់​មួយ​ជំ​ហៀ​ង​ខ្លួន ដោយសារ​ជម្ងឺលើសឈាម​

26-April-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នា​វេលា​ល្ងាច​ម៉ោង ៥ ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៦​នេះ លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង​ជា​ប្រធាន​អនុសាខា​កា​កក​បាទ​ក្រហម​កម្ពុជា ប្រចាំ​ខណ្ឌមានជ័យ បាន​ដឹកនាំ​ក្រុម​មន្ត្រីក្រោមឱវាទ នាំយក​អំណោយ ​សម្តេច​ក​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ចែកជូន​ដល់​ស្ត្រី​ម្នាក់ ដែល​ត្រូវស្លាប់​មួយ​ជំ​ហៀ​ង​ខ្លួន​ដោយសារ​ជម្ងឺលើសឈាម ហើយ​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព​រស់នៅ រួមទាំង​មានកូន​ស្រី​០២​នាក់​ជា​បន្ទុក​ទៀតផង​ដែរ ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅក្នុង​ភូមិ​ចំរើន​ផល ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ។​

​ស្ត្រី​ខាងលើនេះ​មានឈ្មោះ សោម រស្មី មាន​វ័យ​ជាង​៣៨​ឆ្នាំ​។ គាត់​បាន​ធ្លាក់ខ្លួន​ស្លាប់​មួយ​ជំ​ហៀ​ង​ខ្លួន ដោយសារ​ជម្ងឺលើសឈាម​នេះ អស់​រយះពេល​ជាង ១​ឆ្នាំ​មកហើយ ហើយ​ក្រោយពេល​កើត​ជម្ងឺ​នេះ រួចមក​ជីវភាព​ក្នុង​គ្រួសារ កាន់តែ​ចុះ​ក្រខ្សត់​ឡើង ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ព្រោះ​បច្ចុប្បន្ននេះ​គាត់ ជា​បង្គោល​ក្នុង​គ្រួសារ ដែលមាន​កូនស្រី​ធំៗ​២​នាក់​ជា​បន្ទុក​ផងដែរ បន្ទាប់ពី​គាត់ និង​អតីត​ប្តី​លែងលះគ្នា អស់​ជាច្រើន​ឆ្នាំ​កន្លងមកហើយ ។​

​ក្នុងឱកាស​ខាងលើ​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ បាន​មានប្រសាសន៍ សម្តែង​នូវ​ទឹកចិត្ត​អាណិតអាសូរ យ៉ាង​ពន់ពេក​បំផុត សម្រាប់​ក្រុមគ្រួសារ​បងស្រី​ខាងលើ ដែល​ជីវភាព​កំពុងមាន​ភាព​ទីទ័ល​ទៅហើយ នៅមាន​ជម្ងឺ​អប្រិយ​ចង្រៃ​តាម​មក​យី​យា ធ្វើអោយ​ការលំបាក​ក្នុង​ជីវភាព កាន់តែ​ពិបាក​កើនឡើង​ស្ទើរ​រក​ពាក្យ ថ្លែង​មិនត្រូវ​។​
​លោក​អភិបាលរង​បន្តថា ទោះបីជា​បង​ស្ថិតក្នុង​ជីវភាព​បែបនេះ​ក៏ដោយ ក្នុងនាម​ជា​អាជ្ញាធរ ដែល​គេ​ស្គាល់​ថា​ជា​មាតាបិតា របស់​ប្រជាជន​នោះ យើង​មិន​បណ្តែតបណ្តោយ​អោយ​ប្រជារាស្ត្រ​របស់​យើង ត្រូវ​រស់នៅក្នុង​ជីវិត​លំបាក​បែបនេះ រហូតដល់​ជរា​ស្លាប់​ឡើយ គឺ​យើង​មាន​កាតព្វកិច្ច ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ពី​សុខទុក្ខ​របស់​បងប្អូន គ្រប់ពេល ។ ហើយ​ការជួយ​នៅពេលនេះ មិនមែនជា​ការមើលឃើញ​នូវ​ទុក្ខលំបាក របស់​បងប្អូន​តែមួយ​ពេល​នោះទេ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ដែល​អាជ្ញាធរ​យើង ដឹង​លឺថា​បងប្អូន​ជួប​ការលំបាក​នេះ តទៅ​ថ្ងៃ​មុខជា​រៀងរហូត​។​
​លោក​អភិបាលរង បាន​មានប្រសាសន៍ថា​៖ មនុស្ស​ជាទូទៅ គ្មាន​អ្នកណា​ដែល​កើតមក​គ្មាន​ជម្ងឺ​កើត មក​ជាប់​ខ្លួន​នោះទេ គឺ​ត្រូវតែ​ប្រឈមមុខ​ជាមួយ​វា​ជានិច្ច ប៉ុន្តែ​ទន្ទឹមនឹងនោះ​សុំអោយ​បងប្អូន ត្រូវ​ថែទាំ​អនាម័យ​សុខភាព របស់ខ្លួន​អោយបាន​ល្អ​បំផុត ពោលគឺ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត​។ បងស្រី​មិនត្រូវ​អស់​ស​ង្ឈឹ​ម នឹង​ជីវិត​របស់​ខ្លួនឯង​ឡើយ មិន​ថា​ខ្លួន​កើតមក​ក្រ ផ្ទុក​ជម្ងឺអេដស៍​នោះទេ ឬ​ជាក់ស្តែង​មាន​ជម្ងឺ​ដូច​ពេល​នេះឡើយ គឺ​ត្រូវតែមាន​ទំនុកចិត្ត រស់​នៅលើ​វិថី​នៃ​ជីវិត​របស់ខ្លួន ព្រោះ​យើង​នៅមាន​មនុស្ស​ជាច្រើន ដែល​នៅ​ស្រលាញ់​រាប់អាន​យើង​ជានិច្ច ជាពិសេស​គឺ កា​កក​បាទ​ក្រហម​កម្ពុជា តែម្តង ដែលមាន​សម្តេច​កិ​តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ជា​ប្រធាន ដែលជា​និច្ច​ជា​កាល លោក​តែងតែ​ក្រើនរំលឹក ដល់​មន្ត្រីក្រោមឱវាទ អោយធ្វើ​យ៉ាងណា ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ប្រជាពលរដ្ឋ​ក្រីក្រ​លំបាក តោកយ៉ាក ចាស់ជរា អ្នក​កើត​ជម្ងឺ​រ៉ាំ​រៃ និង​ជាពិសេស​ជន មាន​ផ្ទុកមេរោគ​អេដស៍ គឺ​មិនត្រូវ​មើលរំលង​ជាដាច់ខាត ព្រោះ​សុខ​ទុក្ខ​របស់​ពលរដ្ឋ​កម្ពុជា គឺជា​សុខ​ទុក្ខរបស់​សម្តេច​ក​តិ្ត​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា​៕

​អំណោយ​ដែល​ត្រូវ​ចែកជូន រួមមាន : អង្ករ​១​ប៉ាវ​ស្មើរ​៣០​គីឡូក្រាម​. មី​១​កេស​. ទឹក​សុទ្ធ​១​កេស​. ទឹកក្រូច​១​កេស​. ត្រីខ​១​យួរ ស្មើរ​១២​កំប៉ុង និង​ថវិកាចំនួន​១៥​ម៉ឺន​រៀល​ផងដែរ ។ សូមបញ្ជាក់ថា ដោយ​មើលឃើញ​នូវ​ការលំបាក​របស់ បង​ស្ត្រី​ខាងលើ​ដែលមាន​កូនស្រី​២​នាក់ ជា​បន្ទុក ដោយ​បច្ចុប្បន្ន​ម្នាក់​កំពុង​រៀន​ថ្នាក់​ទី​៣ និង​ម្នាក់ទៀត​រៀន​ថ្នាក់​ទី​៥ នោះ លោក​ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ឧបត្ថម្ភ​ថវិកា ដល់​កូន​ទាំង​២​នាក់​ក្នុង ១​ខែ ចំនួន​១០​ម៉ឺន​រៀល រហូតដល់​បងស្រី​អាចមាន​អាកា​រៈ​វិល​មករក​សភាព​ដើមពី​ជម្ងឺ​វិញ ៕

ចំនួនអ្នកទស្សនា

    20221287

  • ថ្ងៃនេះ3341
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22811
  • ខែនេះ10621
  • ឆ្នាំនេះ993841
  • សរុប20221287