លោក ម៉ន​នី បណ្ឌិត ដឹកនាំ​ប្រតិភូ ក្រសួង ជំនាញ និង​តំណាង​ADB ចុះ​ពិនិត្យ និង​សិក្សា​គំរោង​ស្ដារ​ប្រឡាយ​

26-April-2016 | ដោយ មែន កំសត់


ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី ២៦ខែ មេសា ឆ្នាំ២០១៦ ក្រុមការងារ​តំណាង​មកពី​ក្រសួង​ធនធានទឹក និង​ឧ​ត្ត​និយម​, ក្រសួង​ដែនដី នគរូបនីយកម្ម​និង​សំណង់​, ក្រសួងកសិកម្ម , តំណាង​ADB និង​អមដំណើរ​ដោយ​ឯកឧត្ដម ឡុង ថា​ត អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង លោក ម៉ន​នី​បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល អភិបាលរង មន្ត្រី​ជំនាញ​ជុំវិញ​ស្រុក បាន​ចុះ​ពិនិត្យ និង​សិក្សា​គំរោង​ស្ដារ​ប្រឡាយ​មួយកន្លែង​ដែល​ស្ថិតនៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

​ក្រោយពី ក្រុមការងារ​បាន​ចុះ​ពិនិត្យ និង​សិក្សា​គំរោង​ស្ដារ​ប្រឡាយ​មួយកន្លែង​ដែល​ស្ថិតនៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​រួចមក​ នាឱកាស​នោះ​បន្ទាប់មក ក្រុមការងារ​ទាំងអស់ បាន​បន្តដំណើរ​ចុះ​សំណេះសំណាល និង​ត្រួតពិនិត្យ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​សំបូរ​ផល​ឫស្សី​សាញ់ ដែល​សិ្ថ​ត នៅក្នុង ឃុំ​ឬ​ស្សី​សាញ់ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​ផងដែរ ៕

ចំនួនអ្នកទស្សនា

    20220897

  • ថ្ងៃនេះ2951
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22421
  • ខែនេះ10231
  • ឆ្នាំនេះ993451
  • សរុប20220897