ភ្នំពេញ៖ ថ្មីៗនេះរដ្ឋបាលខណ្ឌដង្កោបានឈានដល់ធ្វើការឃាត់ខ្លួន បុគ្គលមួយចំនួនដែលយកសំរាមមកចោលនៅលើសួនច្បារត្រង់ចំណុចពុះទ្រូង ចែកផ្លូវលេខ២១៧មកធ្វើការអប់រំនិងធ្វើការណែនាំដើម្បីឱ្យបញ្ឈប់ ការប្រព្រឹត្តទង្វើរបែបនេះតទៅទៀតហើយប្រាប់អ្នកដ៏ទៃកុំឱ្យយកគំរូ តាម។
ការឃាត់ខ្លួនដ៏កម្រនេះលើអ្នកចាក់សំរាមពាសវាលពាសកាល នាពេលនេះប្រហែលជាអស់លទ្ធភាពអប់រំនិងណែនាំហើយដោយរតែកន្លងមកមាន សរសេរផ្ទាំងប៉ាណូដាក់ថា"អ្នកចាក់សំរាមនៅទីនេះផាកពិន័យចំនួន១០ ម៉ឺនរៀល"។
ក្រោយមានការឃាត់ខ្លួនអ្នកចាក់សំរាមបែប អនាធិបតេយ្យនេះមក គេឃើញលោកអភិបាលខណ្ឌដង្កោបានបង្ហោះក្នុងអាខោនហ្វេសប៊ុក របស់លោកដោយដាក់ជាសំសួរថាៈតើការចោលសំរាមនៅលើទីសាធារណៈ ត្រឹមត្រូវឬទេ?។ក្នុងនោះលោកសរសេរបន្តថាៈការយកសំរាមមកដាក់នៅលើ ទីសាធារណៈគឺបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន សោភណ្ឌភាពទីក្រុង និងបង្ករការលំបាកក្នុងការប្រមូលសំរាមផងដែរ។
លោក នុត ពុធដារ៉ា អភិបាលខណ្ឌបានលើកឡើងទៀតថាកន្លងមករដ្ឋបាលខណ្ឌបានធ្វើការណែនាំឱ្យ ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានទុកដាក់សំរាមឱ្យបានត្រឹមត្រូវដោយ យកសំរាមមកដាក់នៅម៉ោងពេលដែលរថយន្តប្រមូលសំរាមមកប្រមូលហើយមិន ត្រូវយកសំរាមមកដាក់នៅទីសាធារណៈឡើយ។ក្នុងនោះលោកបានសួរដែរថាៈតើ រដ្ឋបាលខណ្ឌធ្វើបែបនេះត្រឹមត្រូវដែរឬទេ?សូមប្រិយមិត្តជួយ បញ្ចេញយោបល់ផង៕ -