ព្រៃវែង៖ នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ រដ្ឋបាលស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានកិត្តិយសសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ ក្នុងស្រុកស៊ីធរកណ្ដាល មេត្តាជ្រាបថាៈ ដោយមានការប្រែប្រួលអាកាសធាតុ ក្តៅខ្លាំងនាពេលបច្ចុប្បន្ននេះ ធ្វើអោយមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយនៅតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់ថែមទៀតផង។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងមួយដែលរដ្ឋបាលស្រុករៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចូលរួមសន្សំសំចៃទឹក និង ធ្វើការរាយការណ៍ ឱ្យបានទាន់ពេលវេលាប្រសិនបើមានករណីខ្វះទឹកប្រើប្រចាំថ្ងៃ៕