ព្រៃវែង៖ នៅល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ព្រះអង្គសាន់ ឡេ ព្រះអង្គ ឧត្តម និងលោកម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល ព្រមទាំងសហការីបាននាំយកអំណោយអនុសាខាកាកបាទក្រហមទៅចែកជូនជនក្រីក្រ ចាស់ជរា ចំនួន៣គ្រួសារ នៅក្នុងភូមិ បឹងជរ័ ភូមិព្រៃទឹង ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
នាឱកាសនោះ ព្រះអង្គសាន់ ឡេ ព្រះអង្គ ឧត្តម និងលោកម៉ននី បណ្ឌិត អភិបាលស្រុក ស៊ីធរកណ្ដាល បានសំណេះសំណាលទៅកាន់បងប្អូន ប្រជាពលរដ្ឋ ទាំង៣គ្រួសារ ប្រកបដោយភាពកក់ក្ដៅ និងស្និទស្នាលបំផុត ជាងនោះទៅទៀត ក៏បានចែកសំភារៈ ជូនដល់គ្រួសារទាំង៣ដោយក្នុង១គ្រួសារទទួលបានរួមមាន ៖ ឆ្នាំងបាយ ១វែកបាយ ១ វែកសម្ល ១ ចានគាម ៥ កំសៀវ ១ ចានស្រះ ១ជ្រុញ ១មុង ១ ភួយ ១ ខ្នើយ ១ កន្ទេល ១ មី ១ កេស ថវិកា ចំនួន ៥០០០០រៀលផងដែរ៕