សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ចែកចាយ​ទឹក​ជូន ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​នៅ​ខណ្ឌ​ព្រែក​ព្នៅ

27-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សាលា​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ដឹកជញ្ជូន​ទឹក​ជូន ប្រជាពលរដ្ឋ​ដែលមាន​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ នៅក្នុង​សង្កាត់​គោ​រកា និង​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់ឯកឧត្តម ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក ស៊ឹម ស៊ីថា  អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​លោក សុខ ស​ម្បិ​ត្ត អភិបាលខណ្ឌ​ព្រែក​ព្នៅ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
​សូមបញ្ជាក់​ផងដែរ​ថា ឆ្នាំនេះ​កម្តៅ​ឡើង​ខ្លាំង​ហួតហែង ទឹកទន្លេ ស្ទឹង បឹងបួរ​មាន​កម្ពស់​ទាប (​លើស​ការព្យាករណ៍​) និង​សូម្បីតែ​អណ្តូងទឹក​ក៏​ចាប់ផ្តើម​រីង​ជា​បណ្តើរៗ​ដោយ​កន្លែង​ដែរ​។ គ្រោះរាំងស្ងួត​នេះ ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង ត្រូវការ​ជា​ចាំបាច់​នូវ​ការយកចិត្ត​ទុក្ខ​ដាក់ និង​ផ្តល់​ជា​ដំណោះស្រាយ​ជូន​ពួកគាត់​។ យ៉ាងណាមិញ សាលា​រាជធានី​ភ្នំពេញ និង​បន្ត​យុទ្ធនាការ​នេះ​បន្តទៀត ក៏ដូចជា​ខិតខំ​រក​មធ្យោបាយ​ជា​យុទ្ធសាស្ត្រ​ផ្សេងទៀត ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​បងប្អូន​យើង​ណា​ម្នាក់​រងគ្រោះ​ដោយសារតែ​ខ្វះខាត​ទឹក នោះទេ​។​
​គួរ​រំលឹក​ផងដែរ​ថា នៅ​ថ្ងៃ​ម្សិលមិញ នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​បញ្ជា​ដាច់​ណាត់​ឲ្យ​មន្ត្រី​ទាំងអស់ ប្រើ​យុទ្ធនា​ការដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ មិនត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ខ្វះ​ទឹក​នោះទេ​៕

ចំនួនអ្នកទស្សនា

    20220917

  • ថ្ងៃនេះ2971
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22441
  • ខែនេះ10251
  • ឆ្នាំនេះ993471
  • សរុប20220917