ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦ សាលាខណ្ឌទួលគោកបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សា ខណ្ឌ ប្រចាំខែមេសាឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ ។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីលោក ប៉ាង លីដា អភិបាលរងខណ្ឌ តំណាង លោក ឯក ឃុនដឿន អភិបាលខណ្ឌ មន្ត្រីសាលាស្រុក ការិយាល័យជុំវិញ សាលាស្រុក អធិការនគរបាល ខណ្ឌ អាវុធហត្ថ ខណ្ឌ បញ្ជាការសឹករង លោកចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ ផងដែរ។
ក្រោយពីស្ដាប់របាយការណ៍របស់ថ្នាក់រដ្ឋបាលខណ្ឌ ជុំវិញបញ្ហាប្រឈមនិងតម្រូវការចាំបាច់ លោក ម៉ែនសិរី ប្រធានក្រុមប្រឹក្សាខណ្ឌ បានមានមតិ និងដាក់ផែនការជូនដល់បណ្ដាអង្គភាពដើម្បីអនុវត្តន៍បន្ត គឺត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ការយកចិត្តទុកដាក់កិច្ចអភិវឌ្ឍន៍ ការចុះប្រជុំផ្សព្វផ្សាយឲ្យបានទូលាយនូវគោលការណ៍ច្បាប់ ពិសេស គ្រោះថ្នាក់ចរាចរណ៍ ការងាររដ្ឋបាលលិខិតស្នាមមានសៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណនិងអត្រានុកូលដ្ឋានតាមកម្រៃសេវាច្បាប់ រាល់ចំណុចអសកម្មភាពត្រូវធ្វើការកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍និងកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន៕