កិច្ចប្រជុំ​ប្រចាំ​ខែមេសា​ឆ្នាំ​២០១៦​លើក​ទី​៤៥ អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​សង្កាត់ ពញា​ពន់​

29-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ នៅ សាលា សង្កាត់​ពញា​ពន់ បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ខែមេសា​ឆ្នាំ​២០១៦​លើក​ទី​៤៥ អាណត្តិ​ទី​៣​របស់​ក្រុមប្រឹក្សា​សង្កាត់ ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

 កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោក លោកស្រី សមាជិក ក្រុមប្រឹក្សា សង្កាត់  មន្ត្រី​ជំនាញ ជុំវិញ សាលាសង្កាត់  នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់  មេភូមិ និង​ប្រធាន​សណ្ដាប់ធ្នាប់​សង្កាត់ ផងដែរ ម​អធិបតីភាព​លោក គូ អឿន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅសង្កាត់​ពញា​ពន់​។​

​ក្រោយពី​ស្ដាប់​របាយការណ៍​របស់​ថ្នាក់រដ្ឋបាល​សង្កាត់  ជុំវិញ​បញ្ហា​ប្រឈម​និង​តម្រូវការ​ចាំបាច់​លោក គូ អឿន ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​និង​ជា​ចៅសង្កាត់​ពញា​ពន់ បាន​មានមតិ និង​ដាក់​ផែនការ​ជូន​ដល់​បណ្ដា​អង្គភាព​ដើម្បី​អនុវត្តន៍​បន្ត គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ការយកចិត្តទុកដាក់​កិច្ចអភិវឌ្ឍន៍ ការចុះ​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​នូវ​គោលការណ៍​ច្បាប់ ពិសេស គ្រោះថ្នាក់​ចរាចរណ៍ ការងាររដ្ឋបាល​លិខិតស្នាម​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ​និង​អត្រានុកូលដ្ឋាន​តាម​កម្រៃ​សេវា​ច្បាប់ រាល់​ចំណុច​អសកម្ម​ភាព​ត្រូវធ្វើ​ការកែតម្រូវ ដើម្បី​ចូលរួម​កិច្ចអភិវឌ្ឍន៍​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​៕


ចំនួនអ្នកទស្សនា

    20221187

  • ថ្ងៃនេះ3241
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22711
  • ខែនេះ10521
  • ឆ្នាំនេះ993741
  • សរុប20221187