ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ក្រោយពីទទួលព័ត៌មានថាមានប្រេងម៉ាស៊ីន ហៀរប្រឡាក់ផ្លូវធ្វើ អោយអ្នកដំណើរឆ្លងកាត់ផ្លូវ២១៧ ចំណុចជិតសាលារៀនភូមិឫស្សី ដល់ស្តុប បានដួលគ្រប់គ្នាពេលជិះកាត់ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានអោយលោកមេភូមិ និងប្រជាការពារសង្កាត់ ចុះទៅជួយបញ្ជៀសចរាចណ៍ និងបានយកដីខ្សាច់ទៅជេះពីលើ ដើម្បីកុំមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់៕