សាលាខណ្ឌ​ដូនពេញ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​

29-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦ ០៨​និង​៣០​នាទី​ព្រឹក នៅ​សាលប្រជុំ​សាលាខណ្ឌ​ដូនពេញ មាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៣ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​អាណត្តិ​ទី​២​ក្រោម​អធិបតីភាព លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង​ជា​ប្រធាន​អង្គប្រជុំ ។

​កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី លោក​គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​និង​មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ គណៈ​អភិបាលខណ្ឌ តំណាង​អធិការនគរបាល​ខណ្ឌ តំណាង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ នាយក នាយករង​រដ្ឋបាល ចៅសង្កាត់​ទាំង​១១ ប្រធាន និង​តំណាង​ទី​រួម​ផ្សារ​ទាំង​៣ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ និង​ប្រធានការិយាល័យ​ជំនាញ​ជុំវិញ​ខណ្ឌ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ​ច្រើន​នាក់​ផងដែរ​។​

 អង្គប្រជុំ​បានធ្វើការ​ពិនិត្យ​និង​ឆ្លង​របៀបវារៈ​មានដូចជា​៖- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២២ របស់​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ អាណត្តិ​ទី​២- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែមេសា ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ឆ្នាំ​២០១៦- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​ផែនការ​អន្តរាគមន៍​អភិវឌ្ឍ​ស្ថាប័ន​រយៈពេល​បី​ឆ្នាំ (២០១៦-២០១៨) របស់​រដ្ឋបាល​ខណ្ឌដូនពេញ​- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាង​តារាង​បែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ខែមេសា ឆ្នាំ​២០១៦ ដែល​បានមកពី​ការផ្តល់សេវា​រដ្ឋបាល​ស​ម្រា​ប់​ឧបត្ថម្ភ​ជូន​មន្ត្រី បុគ្គលិក នៃ​រដ្ឋបាល​ខណ្ឌដូនពេញ - ការងារ​ផ្សេងៗ -​ផ្សព្វផ្សាយ​ប្រកា​សលេខ ២៩៤៣ ប្រ​.​ក របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការផ្លាស់ប្តូរ​កន្លែងធ្វើកា​រ​របស់​មន្ត្រីរាជការ មក​បំរើការ​នៅ​ខណ្ឌដូនពេញ​។​

​អង្គ​ប្រជុំបាន​ដំណើរការ​ប្រកបដោយ​ភាពរលូន​នាឱកាស​នោះ​លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ​បាន មានមតិ និង​ដាក់​ផែនការ​ជូន​ដល់​បណ្ដា​អង្គភាព​ដើម្បី​អនុវត្តន៍​បន្ត គឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការបម្រើ​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ការយកចិត្តទុកដាក់​កិច្ចអភិវឌ្ឍន៍ ការចុះ​ប្រជុំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​នូវ​គោលការណ៍​ច្បាប់ ពិសេស គ្រោះថ្នាក់​ចរាចរណ៍ ការងាររដ្ឋបាល​លិខិតស្នាម​មាន​សៀវភៅ​គ្រួសារ អត្តសញ្ញាណ​បណ្ណ​និង​អត្រានុកូលដ្ឋាន​តាម​កម្រៃ​សេវា​ច្បាប់ រាល់​ចំណុច​អសកម្ម​ភាព​ត្រូវធ្វើ​ការកែតម្រូវ ដើម្បី​ចូលរួម​កិច្ចអភិវឌ្ឍន៍​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​មូលដ្ឋាន​៕


ចំនួនអ្នកទស្សនា

    20221207

  • ថ្ងៃនេះ3261
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22731
  • ខែនេះ10541
  • ឆ្នាំនេះ993761
  • សរុប20221207