ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៦ សាលាស្រុកស៊ីធរកណ្ដាល បានរៀបចំការដេញថ្លៃ គម្រោងមូលនិធិឃុំឆ្នាំ២០១៦ ចំនួន ៤ឃុំ គឺឃុំឬស្សីសាញ់ ឃុំជ្រៃឃ្មុំ ឃុំល្វេ និងឃុំព្រែកចង្ក្រាន ស្ថិតក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត អភិបាលនៃគណអភិបាលស្រុក ស៊ីធរកណ្ដាល។
កិច្ចប្រជុំនេះមានវត្តមានចូលរួមពីមន្ត្រីផអ៣ ខេត្ត ស្រុក ទីចាត់ការផែនការវិនិយោគ ខេត្ត មន្ត្រីគាំទ្របច្ចេកទេសខេត្ត ស្រុក ទីប្រឹក្សាគម្រោង ស្រុកខេត្ត មន្ត្រីសម្របសម្រួលស្រុក និងគណៈកម្មការលទ្ធកម្មឃុំទាំង៥រួមទាំងលោក លោកស្រីជាក្រុមហ៊ុន អ្នកទទួលការដែលបានចូលរួមដេញថ្លៃផងដែរ។
មានមតិសំណេះសំណាលនាឱកាសនោះ លោក ម៉ននី បណ្ឌិត អភិបាល ស្រុកស៊ីធរកណ្ដាលបានលើកឡើងដែរថា៖ ក្រុមប្រឹក្សាឃុំបានរៀបចំគម្រោងជាអទិភាពជារៀងរាល់ឆ្នាំទៅតាមផែនការ វិនិយោគអភិវឌ្ឍន៍ឃុំ ដែលមានមន្ត្រីសម្របសម្រួល បច្ចេកទេស ខេត្ត ស្រុក និងតាមការប៉ាន់ស្មាន តាមគម្រោងផែនការមូលនិធិឃុំប្រចាំ ដោយពិនិត្យតាមសភាពជាក់ស្ដែងនិងតាមតម្រូវការ ប្រជាពលរដ្ឋជាចម្បង ព្រមទាំងមានការអនុម័តពីក្រុមប្រឹក្សាឃុំ បន្ទាប់មកត្រូវរៀបចំគម្រោងដែលបានសិក្សារួចបញ្ជូនទៅថ្នាក់ខេត្ត ពិនិត្យនិងរៀបចំការដេញថ្លៃតាមនិតិវិធីលទ្ធកម្ម ដើម្បីស្វែងរក អ្នកទទួលការ លើការអនុវត្តន៍គម្រោង ។លោកបានបន្តផងដែរថា៖នេះជាលើទី២ហើយកាលថ្ងៃទី២០ ខែ មេសា ឆ្នាំ២០១៦យើងបានរៀបចំដេញថ្លៃម្ដងរួចមកហើយចំនួន៥ឃុំនៅសាលាស្រុក ស៊ីធរកណ្ដាលលើគម្រោងមូលនិធិឃុំ ឆ្នាំ២០១៦នេះប្រកបដោយភាពជោគជ័យ។
លោកអភិបាលស្រុកក៏បានស្នើដល់ អង្គភាព ដែលបានចូលរួមកិច្ចលទ្ធកម្មនាឱកាសនេះត្រូវអនុវត្តន៍តាមបទដ្ឋាន បច្ចេកទេស តម្លាភាព គោរពបានបទបញ្ជាផ្ទៃក្នុង ហើយអ្នកទទួលការក្រោយពីដាក់ដេញថ្លៃឈ្នះត្រូវទទួលយកគម្រោង មិនរត់ចោល អនុវត្តន៍តាមច្បាប់នៃគម្រោងថ្នាក់ជាតិ(គជអប)ហើយពេលដេញថ្លៃត្រូវ រក្សាភាពថ្លៃថ្នូរ រក្សាភាពស្ងៀមស្ងាត់ មិនប្រកាន់បក្សពួក ហើយលោកក៏បានស្នើដល់គណៈកម្មាការលទ្ធកម្ម ឃុំ មុនពិនិត្យវាយតម្លៃស្រោមសំបុត្រ មេត្តាពិនិត្យឲ្យបានហ្មត់ចត់ជៀសវាងនូវភាពមិនប្រក្រតីណាមួយដែល កើតមានឡើងជាយថាហេតុ។បន្ទាប់មកលោក៏បានប្រកាសការដេញថ្លៃគម្រោង មូលនិធិឃុំប្រចាំឆ្នាំ២០១៦ចាប់ពីពេលនេះតទៅ៕