លោក នុត ពុធ​ដា​រ៉ា​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​

29-April-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ អនុវត្តតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឆ្លើយតប​ទៅនឹង​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ ដែល​កំពុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​នាពេល​បច្ចុប្បន្ន របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង លោក ប្រាជ្ញ សីហា អភិបាលរង នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​ក្រុមយុវជន ស​.​ស​.​យ​.​ក ខណ្ឌដង្កោ ដឹក​ទឹក​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ ចំនួន ២​ភូមិ រួមមាន ភូមិ​ខ្វិត និង​ភូមិ​ក្រាំង​តា​ផូ ស្ថិតនៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ព្រមជាមួយ​គ្នា​នោះ​ផងដែរ លោក អភិបាល ក៏បាន​បន្តដំណើរ​ទៅសួរសុខទុក្ខ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​របស់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ទួលសំបូរ ដែលជា​អំណោយ​របស់​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ៕

ចំនួនអ្នកទស្សនា

    20220477

  • ថ្ងៃនេះ2531
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22001
  • ខែនេះ9811
  • ឆ្នាំនេះ993031
  • សរុប20220477