អភិបាល​ខេត្តតាកែវ ព្រមាន ដល់​អភិបាលស្រុក​គីរីវង់ ដែល​បណ្ដោយ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើស្រែ ពេញ​អាងទឹក​ទន្លាប់

30-April-2016 | ដោយ មែន កំសត់


​តាកែវ​៖ នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក នៅ​អាងទឹក​ទន្លាប់​របស់​ស្រុក​គីរីវង់ នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​ស្ដី បន្ទោស​យ៉ាង​ចាស់ដៃ​ចំពោះ លោក​អភិបាលស្រុក​គីរីវង់ កៅ វគ្គ​សែ​ល ដែល​បាន​ធ្វេសប្រហែស​និង​ការងារ និង​មិនបាន​អនុវត្តន៍​ទៅតាម​សារាចរ​ណ៏ ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ទប់ស្កាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ ក្នុង​អាងទឹក​នៅក្នុង​ឆ្នាំនេះ បន្ទាប់ពី​ការព្យាករណ៍​ថា​ឆ្នាំនេះ និង​មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​។​

ឯកឧត្តមអភិបាលខេត្ត​បានចាត់ទុក​ការធ្វើ​ស្រែ ពេញ​ផ្ទៃ​អាងទឹក​ទន្លាប់ ដោយ​មិនមាន​ការទប់ស្កាត់​ពី​អាជ្ញាធ​ស្រុក​ហើយ ដែល​បណ្ដាល​ឲ្យ​ទឹក នៅ​បឹង​ទន្លាប់​ត្រូវ​រីង​ហួត​ទាំងស្រុង​នៅពេលនេះ គឺជា​ការទទួលខុសត្រូវ​របស់​អភិបាលស្រុក ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត និង​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ឯកឧត្តម ឡាយ វណ្ណៈ បា​នស​ង្ត​ត់​ធ្ងន់​ថា «​ការងារ​ដែល​រាជរដ្ឋាភិបាល ដាក់អោយ​អនុវត្តន៍ និង​ការណែនាំ​របស់​ខេត្ត​គឺ​អភិបាលស្រុក បានធ្វើ​ឲ្យ​បរាជ័យ​ទាំងស្រុង​តែម្ដង​នៅពេលនេះ​។ នេះ​មានន័យថា​រដ្ឋបាល​ស្រុក និង​អភិបាលស្រុក​មិនបាន​ធ្វើ​អ្វី​សោះតែ​ម្ដង​»​។​
​បើតាម​លោក​អភិបាលខេត្ត​រាល់​របាយការណ៍ ដែល​ស្រុក​បាន​ផ្ញើ​ទៅ​ខេត្ត​គឺ​ល្អ​ទាំងអស់ ក៏ប៉ុន្តែ​នៅពេលដែល​លោក ចុះមក​មើល​ផ្ទាល់​ទើប​ឃើញថា ផ្ទៃ​អាង​ទាំងមូល​ត្រូវ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ពេញ ហើយ​ទឹក​ក្នុង​បឹង​ទន្លាប់​ត្រូវ​រីង​អស់ នៅពេលនេះ​។ បញ្ហា​នេះ​អភិបាលស្រុក​ត្រូវ​ទទួលខុសត្រូវ ហើយក៏​គ្មាន​អ្នក​ជួយ​បិទបាំង​បានទេ​។ លោក​និង​រាយ​ការ​ណ៏​ថ្នាក់ដឹកនាំ ដើម្បី​សម្រេច​ពី​ជោគវាសនា របស់លោក​អភិបាលស្រុក​៕

ចំនួនអ្នកទស្សនា

    20220257

  • ថ្ងៃនេះ2311
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21781
  • ខែនេះ9591
  • ឆ្នាំនេះ992811
  • សរុប20220257