ភ្នំពេញ ៖ នាថ្ងៃ ទី២៩មេសា ឆ្នាំ២០១៦ ម៉ោង២និង៣០នាទី មានសពអណ្តែតទឹកជិតស្ពានមុន្នីវង្ស ស្ថិតក្នុងភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយពុំស្គាល់អត្តសញ្ញាណ និងមិនមានមូលហេតុច្បាស់នៃការស្លាប់ដោយក្រុមការងារ សមត្ថកិច្ច និងគ្រូពេទ្យជំនាញបានធ្វើកោសល្យវិច្ច័យ រួចមក នាឱកាសនោះលោក កែវ សាវឿន ចៅសង្កាត់បានផ្តល់ថវិកា ៦២០០០០រៀលសំរាប់ចាត់ចែងសព និងយកទៅតំកល់នៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕