ភ្នំពេញ ៖ គណៈប្រតិភូខណ្ឌមានជ័យដឹកនាំដោយលោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យ និងលោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យលោក កែវ សាវឿនចៅសង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំសង្កាត់ទាំង៤អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ័ លោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលី ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន ក្រោយត្រូវក្រុមជនល្មើសបាញ់បណ្តាលឲ្យស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។
លោកអែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ និងសូមកោតសរសើរចំពោះការពលីជីវិត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋដោយមិនគិតពីខ្លួនឯងនេះជាគំរូវីរៈភាព ដ៏អង់អាចក្លាហានសម្រាប់កម្លាំងមានសមត្ថកិច្ច ដ៏ទៃទៀតផងដែរ។
ជាមួយគ្នានេះ លោក ក៏បានចូលរួមថវិកាសម្រាប់បុណ្យសពចំនួន១ លាន៦០ម៉ឺនរៀលផងដែរ៕