ភ្នំពេញ៖ ទីតាំងចាក់សំរាមរបស់ក្រុមហ៊ុន សារុំ ត្រេឌីង ស្ថិតនៅសង្កាត់កំបូល ដែលរងការឆាបឆេះកាលពីម្សិលមិញ ឥឡូវនេះត្រូវបានរលត់ហើយ ដោយបានការអត្តរាគមន៍ពី លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ។ ការឆាបឆេះនេះ នៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ដោយអាជ្ញាធរពាក់ព័ន្ធ និងខាងក្រុមហ៊ុនកំពុងជាប់ដៃពន្លត់ភ្លើង ដើម្បីកុំអោយរាល់ដាលដល់លំដ្ឋានរបស់ប្រជាពលរដ្ឋនៅក្បែរនោះ តាមរបាយការណ៍ ការឆេះនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។ តែទោះជាយ៉ាងណាផ្សែងដែលបណ្តាលមកពីការឆេះនេះ បានធ្វើអោយមានប៉ះពាល់ដល់បរិស្ថាននៅតំបន់ក្បែរនោះជាខ្លាំង ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋយើងមានការត្អូញត្អែរ៕