ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌសែនសុខបានរៀបចំពិធីវាយកម្ទេចទូហ្គេមសរុបចំនួន ២៥ ទូ ដោយមានទូហ្គេមត្រីចំនួន ០៧ ទូ និងទូហ្គេមបៀរចំនួន ១៨ទូ ដែលទូហ្គេមទាំងអស់នេះបានដកហូតចំនួន ០៤ ទីតាំងផ្សេងគ្នាកន្លងមក ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ប៉ឹល កុសល អភិបាល ខណ្ឌសែនសុខ ៕
ប្រភព៖សាលាខណ្ឌសែនសុខ