ភ្នំពេញ ៖ រសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០១៦លោក ឯក ឃុនដឿន អភិបាលនៃគណអភិបាលខណ្ឌទួលគោកបានដឹកនាំគណអភិបាល លោកនាយក នាយករងរដ្ឋបាល កម្លាំងនគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ មេភូមិសង្កាត់បឹងកក់១.ដេប៉ូ៣ ទឹកល្អក់១ ចុះរដ្ឋបាលត្រួតពិនិត្យអំពីបញ្ហា សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ បន្ទប់ជួល ជុំវិញនិងខ្សែបណ្ដោយផ្លូវរថភ្លើង ដើម្បីធានាអោយបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខណ្ឌទួលគោក៕