អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បន្ត​នាំ​ទឹក ជូន​ដល់​សហគមន៍​វាល​ស្បូវ និង​ភូមិ​មិត្តភាព ដែល​កំពុង​ខ្វះខាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ

30-April-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ និង​លោក ញាណ ចាន់​សោភា នា​រសៀល​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ បាន​បន្ត​ចុះ​អន្តរាគមន៍ ដឹក​ទឹក​ទៅ​ចែកជូន​ដល់​លំនៅដ្ឋាន បងប្អូន​ប្រជាពលរដ្ឋ រស់នៅក្នុង​សហគមន៍​វាល​ស្បូវ ក្នុងភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ  និង​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​។​
លោក ញាណ ចាន់​សោភា នាយករង​រដ្ឋបាល បាន​ឲ្យ​ដឹងថា ក្រោយ​ទទួលបាន​ការណែនាំ​ពី​លោក​អភិបាលខណ្ឌ​រួចមក ក្រុមការងារ​របស់​យើង បាន​ដឹកជញ្ជូន​ទឹក​យកទៅ​ផ្គត់ផ្គង់​ជូន​ប្រជាជន​ដែល​កំពុង​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ដោយ​ពួកគាត់​រស់នៅ ក្នុងភូមិ​ឆ្ងាយ​ពី​តំបន់​ទឹកស្អាត​។​
លោក ញាណ ចាន់​សោភា បាន​បន្តទៀត​ដឹងថា ទឹកស្អាត​ដែល​បាន​ដឹក​នាំមក​ចែកជូន​ដល់​ប្រជាជន រស់នៅក្នុង​សហគមន៍​វាល​ស្បូវ​មាន​ចំនួន​១៤០​កាន និង​ចំនួន ៨០​កាន​ទៀត​ផ្តល់ជូន​ប្រជាជន​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​។​
​ជាមួយគ្នានេះ ប្រជាជន​បាន​សម្តែង​ការសប្បាយរីករាយ​ជាខ្លាំង និង​ថ្លែងអំណរគុណ ដល់​អាជ្ញាធរ​ខណ្ឌ ដែល​បាន​ដឹកជញ្ជូន​ទឹក​មក​ផ្គត់ផ្គង់​សម្រាប់​ពួកគាត់​ដែល​រង​ផលប៉ះពាល់​នូវ​រលក​កំដៅ ក្តៅ​ខ្លាំង ធ្វើ​ឲ្យ​ទឹក​នៅតាម​ស្រះ​ក្នុងភូមិ​រីងស្ងួត​នាពេលនេះ​៕

ចំនួនអ្នកទស្សនា

    20220507

  • ថ្ងៃនេះ2561
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22031
  • ខែនេះ9841
  • ឆ្នាំនេះ993061
  • សរុប20220507