ភ្នំពេញ៖ សង្កាត់បឹងសាឡាង សូមជូនដំណឹងស្តីពីសពអនាថាដែលស្លាប់ក្បែរគល់ស្ពាន៣៣៦ ក្បែរប្រឡាយបឹងសាឡាង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ ហើយមកដល់ពេលនេះ សាលាសង្កាត់បឹងសាឡាងយើងបានប្រមូលថវិកាលើសពីតម្រូវការហើយ ដោយ
រួមមាន៖១-សង្កាត់បឹងសាឡាង ឧបត្ថម្ភ ២០ម៉ឺនរៀល/២-គ្រួសារលោក ថក់ លាង ឧបត្ថម្ភ ១៥០ដុល្លា និង១៥ម៉ឺនរៀល/៣-លោក គិត អ៊ាវ ឪពុកមាឧកញ៉ា គិត ម៉េង ឧបត្ថម្ភ ១០០ដុល្លា/៤-លោកស្រី ប៊ុន សុផាត មេភូមិ៩ ឧបត្ថម្ភ ២០ម៉ឺនរៀល/៥-ប្រជាជន៤នាក់ ឧបត្ថម្ភ សរុប ៣៤០០០រៀល/៦-លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ជួយក្តារម្ឈូសមួយ
-សរុបថវិកាទាំងអស់គិតជាដុល្លា ២៥០ និង៥៨ម៉ឺនរៀល
ក្រុមការងារបានចំណាយ លើការចាត់ចែងរួមមាន៖-រថយន្តដឹកសព និងបូជា ចំណាយ ៦៥០០០០រៀល
-លោកសង្ឃ២អង្គ និងអាចារ្យ និងសោហ៊ុយធ្វើដំណើរ ១២៥០០០រៀល សរុប ៧៧៥០០០រៀល
ទឹកប្រាក់ នៅសល់តម្កល់ទុកនៅសង្កាត់ ៨០៥០០០រៀល ទុកសម្រាប់ចំណាយបុណ្យសពជនអនាថាផ្សេងៗទៀត ៕