កំពង់ស្ពឺ៖ នៅ ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៦ លោក ភុន ភន សមាជិកសមាគមមរណសង្គ្រោះឃុំព្រះស្រែ បានទទួលមរណភាព នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។
នាឱកាសនោះលោកទឹម សារូ មេឃុំ ព្រះស្រែបាននាំយកថវិកាចំនួន ៣៤០០០០រៀលឧបត្ថម្ភដល់គ្រួសារ សព និងបានសម្ដែងនូវការអាណិតអាសូរ និងសូមឲ្យវិញ្ញាណក្ខ័ន្ធលោក ភុន ភន ទោកាន់បរមសុខគតិភព ។
តំណាងក្រុមគ្រួសារ លោក ភុន ភនបានថ្លែងនូវអំណរគុណ ចំពោះសមាគមន៍មរណសង្គ្រោះឃុំព្រះស្រែនិងលោកមេឃុំដែលមានចិត្តសប្បុរសចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារ គាត់ និងសូមជូនពរ សមាគមន៍ចាស់ជរា មរណៈ ឃុំ ព្រះស្រែ រួមទាំងក្រុមការងារ មេឃុំជួបតែសេចក្ដីសុខ គ្រប់ទិវារាត្រីកុំបីឃ្លៀងឃ្លាតទ្បើយ ៕
អត្ថបទ៖ដោយ សីហា