ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានចូលរួមពិនិត្យពុទ្ធិកបឋមសិក្សា ជា ស៊ីម ឃ្មួញ ស្ថិតនៅក្នុងវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលត្រូវជួសជុលឡើងវិញ ដោយចៅអធិការវត្តក្រោម ដែលដឹកនាំការត្រួតពិនិត្យដោយ ឯកឧត្តម នរៈ វឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ។
តាមការបញ្ជាក់របស់ព្រះគ្រូចៅអធិការវត្តឃ្មួញ បានមានពុទ្ធិការថា៖ទំហំសាលាពុទ្ធិបឋមមានប្រវែង ២៤,២៥ម៉x៩,៣០ម៉ សាងសង់នៅឆ្នាំ ២០០៣ ហើយគ្មានស្លាកឈ្មោះសម្តេចធម្មពោធិសាលជា ស៊ីមទេ។ ទើបនៅឆ្នាំ២០១៣ ព្រះចៅអធិកាវត្តបានធ្វើស្លាកមួយដាក់នៅខាងមុខ ព្រោះត្រូវបើកអោយដំណើការឡើងវិញបន្ទាប់ពីផ្អាកអស់ជាច្រើនឆ្នាំ។
ដោយសារអគារសាលាពុទ្ធិកបឋមនេះទ្រុឌទ្រោមខ្លាំងព្រះចៅអធិការប្រជុំជាមួយគណៈកម្មកាវត្ត២លើកបំណងជួសជុលអាគារនេះឡើងវិញដោយកាត់យ៉ខាងមុខចេញព្រោះវាពុកខ្លាំង ដើម្បីត្រៀមបើកបវេសនកា នៅថ្ងៃ ០៥ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ ។
ត្រូវបើកអោយដំណើការផ្លូវខាងមុខសាលាដោយកសាងជាថ្មីនូវក្លោងទ្វារ របង និងស្លាកសាលាររបស់សម្តេចជា ស៊ីម ធ្វើពីថ្មម៉ាប។
ដោយខ្វះការយល់ដឹងពីព្រះចៅអធិការនិងគណះកម្មការវត្តធ្ធើអោយមានការខុសឆ្គងលើការងារនេះដោយមិនបានសុំការអនុញ្ញាតជាមុន ហើយព្រះចៅអធិកានិងគណៈកម្មការ សូមអភ័យទោសពីសម្តេចវិបុលសេនាភក្តីនិងបន្តដំណើការនេះដើម្បីបានសិស្សចូលរៀនទាន់ពេលវេលា ៕
ប្រភព៖សាលាខណ្ឌសែនសុខ