រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ទី​៣ នៅ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​សាលា​ដែក​ខណ្ឌឫស្សីកែវ

01-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា ភ្លើងស្តុប​ថ្មី​ទី​៣  នៅ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​សាលា​ដែក​ខណ្ឌឫស្សីកែវ បានដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅវេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ​។​
លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​យ៉ាង​ដូច្នោះ​ថា «​នៅវេលា​ម៉ោង ១៦៖ ០០​នាទី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦​នេះ សាលា​រាជធានី​ភ្នំពេញ បានដាក់​ឲ្យ​ដំណើរការ​ភ្លើងស្តុប​ថ្មី​ទី​៣ នៅ​ប្រសព្វ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវ​សាលា​ដែក​ខណ្ឌឫស្សីកែវ ។ អាស្រ័យហេតុនេះ សូម​សាធារណជន​ជ្រាប និង​ចូលរួម​ភ្លើងស្តុប និង​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​»​។​
​សូមជម្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ គម្រោង​ដំឡើង​ភ្លើងស្តុប​ចំនួន​១០០​កន្លែង​បន្ថែមទៀត ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ហើយ​គម្រោង​នេះ​អាច​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦​នេះ​៕

ចំនួនអ្នកទស្សនា

    20220187

  • ថ្ងៃនេះ2241
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21711
  • ខែនេះ9521
  • ឆ្នាំនេះ992741
  • សរុប20220187