លោក ហែម ដា​រិ​ទ្ធ ដឹកនាំ​កម្លាំង​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ សង្កាត់​ឪឡោក​

01-May-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ នៅ​ព្រឹក​ ថ្ងៃទី​‬ ៣០ ខែ មេសា ឆ្នាំ​២០១៦ នៅ ភូមិ​ ត្បែងមានជ័យ និង​ភូមិ​ត្រង់​នំ សង្កាត់ ​ឪឡោក ខណ្ឌ​ ពោធិ៍​សែន​ជ័យ  រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងពីរ​ភូមិ ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ។​

​ពិធី​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោក លោកស្រី​ជា​អភិបាលរងខណ្ឌ មន្ត្រី​ការិយាល័យ​ជំនាញ​សាលាខណ្ឌ  ក្រុមប្រឹក្សា​សង្កាត់ មេភូមិ  ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់ និង ប្រជាពលរដ្ឋ​ចំនួន ១៥៤​គ្រួសារ​ផងដែរ ស្ថិត ក្រោម​អធិបតីភាព លោក ​ហែម ​ដា​រិ​ទ្ធ អភិបាលខណ្ឌ ពោធិ៍​សែន​ជ័យ ។​

នាឱកាស​នោះ លោក ​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ ពោធិ៍​សែន​ជ័យ បាន​មានមតិ​សំណេះសំណាល សាកសួរ​សុខទុក្ខ​ទៅកាន់​បងប្អូន​ប្រកបដោយ​ភាព​ស្និ​ទ្ទ​ស្នាល និង​កក់ក្ដៅ​បំផុត​ហើយ​លោក​ក៏បាន​បញ្ជាក់ថា​៖​ដោយយោង ភូមិ​ទាំងពីរ​ខាងលើ មាន​ទីតាំង​ដាច់ស្រយាល​ជាយ​រាជធានី​ភ្នំពេញ ជាប់​នឹង​ព្រំប្រទល់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែល​បណ្ដាញ​ទឹកស្អាត​មិនទាន់​ទៅដល់​នៅឡើយ ហើយ​តំបន់​នេះ​ទៀតសោត ពិបាក​និង​ជីក​អណ្ដូង​ណាស់ បើ​ជីក​អណ្ដូង​ជំរៅ​ជាង​៨០​ម៉ែត្រ មិន​ប្រាកដ​ចេញ​ទឹក​នោះទេ ព្រោះ​គ្មាន​ប្រភពទឹក និង ពិនិត្យឃើញ​ស្ថានភាព​លំបាក​នេះ​ទើប​ថ្នាក់ដឹកនាំ​សាលាខណ្ឌ សង្កាត់​បានរៀបចំ​ក្រុមការងារ ចុះ​ដឹកនាំ​កំលាំង នាំ​ទឹកជា​ច្រើន​ម៉ែត្រគូប ទៅ​ចែកជូន ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​តំបន់​នោះ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ  ។ ​ទន្ទឹមនឹង​ការចែក​ទឹក​នាពេលនោះ​ក្រុមការងារ​សាលាខណ្ឌ ក៏បាន និង​បានធ្វើការ​ជួសជុល​អណ្តូង​ស្នប់​មួយកន្លែង​ទុក​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ផងដែរ​។

ចំនួនអ្នកទស្សនា

    20220407

  • ថ្ងៃនេះ2461
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21931
  • ខែនេះ9741
  • ឆ្នាំនេះ992961
  • សរុប20220407