អភិបាលស្រុក​អង្គរ​បូរី ខេត្តតាកែវ ចូល​បំភ្លឺ​នៅ ACU បដិសេធ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់

03-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ យោងតាម​លិខិត​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញផ្សាយ​នៅ​ថ្ងៃទី ២ ខែឧសភា​នេះ​បាន​បញ្ជាក់ថា លោក ឌឹ​ម គឹម​សាន អភិបាលស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ចូល​បំភ្លឺ​នៅ ACU ដោយបាន​បដិសេធ​ទាំងស្រុង ទៅនឹង​បទចោទប្រកាន់​ចំនួន​៣​ករណី​។​
​យោងតាម​លិខិត​របស់ ACU បាន​បញ្ជាក់ថា ករណី​ទាំង​៣​នោះ​រួមមាន​៖​ទី​១ បណ្ដែត​បណ្ដា​យ​ឱ្យ ប្រជាពលរដ្ឋ​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ និង​ឱ្យ​មន្ត្រីនគរបាល​ល​ស្រុក​ម្នាក់​ឈ្មោះ សល់ ដើរ​យកលុយ​ពី​វង់ល្បែង​ស៊ីសង​រាល់ថ្ងៃ​។ ទី​២ ករ​ណិ​មិនមាន​ចំណាត់ការ លើ​មន្ត្រីនគរបាល​ព្រំដែន​ឈ្មោះ សុខ យូរ យកលុយ​ថ្លៃ​ដឹកទំនិញ តាម​ទូក​ពី​ប្រជាពលរដ្ឋ ដែល​ឆ្លងកាត់​ពី​ទីរួមស្រុក​អង្គរបុរី តាម​ច្រក​បាក់ដៃ ចូល​ប្រទេស​វៀតណាម ក្នុង​មួយ​ទូក​ចំនួន​១​លាន​ដុល្លារ និង ទី​៣ ឃប់ឃិត​ជាមួយ​ឈ្មោះ​ម៉ា​លា រត់ការ​ជួល​ដី​ឱ្យ​វៀតណាម ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅតាម​ព្រំដែន​កម្ពុជា វៀតណាម​។​

ACU បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក ឌឹ​ម គឹម​សាន បា​និយាយ​បដិសេដ​ទាំងស្រុង លើ​បទចោទប្រកាន់ ដោយបាន​អះអាងថា លោក​មិនបាន​ប​ណ្ដោ​ឱ្យ​ប្រជាពលរដ្ឋ​លែង​ល្បែងស៊ីសង មិនបាន​បញ្ជា​ឱ្យ​មន្ត្រីនគរបាល​ឈ្មោះ កែវ កុសល ហៅ ងោ ឱ្យ​ដើរ​ទារលុយ​ពី​អ្នក​លែង​ល្បែងស៊ីសង មិនបាន​ឃប់ឃិត​ជាមួយ​ឈ្មោះ ម៉ា​លា រត់​ការឱ្យ​ជនជាតិ​វៀតណាម ជួល​ដីស្រែ​ពី​ប្រជាបលរដ្ឋ​ខ្មែរ និង​មិនបាន​ឱ្យគេ​យកលុយ ពី​ទូក​ប្រជាពលរដ្ឋ​ចំនួន​១​លាន​រៀល​។​
​លោក​ថា លោក​មិនបាន​ស្គាល់គ្នា​ជាមួយ​លោក ម៉ា​លា ហើយក៏​មិនបាន​អនុញ្ញាតឱ្យ​នរណាម្នាក់​ធ្វើ​រឿងនេះ​ដែរ​។ ចំពោះ​ជនជាតិ​វៀតណាម​នោះ ពិតជា​មាននៅ​ប្រទេស​កម្ពុជា​មែន តែ​ពួកគេ​មក​ក្នុងនាម​ជា​កម្មករ​ជំនាញ ដូចជា​ដាក់​ជី បាញ់ថ្នាំ ផ្លាស់ប្ដូរ​ទំនិញ​ជាដើម​៕

ចំនួនអ្នកទស្សនា

    20220177

  • ថ្ងៃនេះ2231
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21701
  • ខែនេះ9511
  • ឆ្នាំនេះ992731
  • សរុប20220177