លោក ប៉ឹ​ល កុសល ចុះ សួរសុខទុក្ខ មន្ត្រីនគរបាល​ចំនួន ២​នាក់​ដែល​រងរបួស

03-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៦​លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឪ​វាទ ចុះមក​សួរសុខទុក្ខ និង​បាន​ឧបត្ថម្ភ​ដល់​មន្ត្រីនគរបាល​ចំនួន ២​នាក់​ដែល​រងរបួស​នៅ​យប់​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ ក្នុងពេល​បំពេញការងារ​។​

​ពិធី​សាកសួរ​សុខទុក្ខ​នេះ​មានការ​ចូលរួម​ពី មន្ត្រី​សាលាខណ្ឌ  នគរបាល ខណ្ឌ​លោក ថេ​ង សុ​ថុល អភិបាលរងខណ្ឌ​សែន​សុខ និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​នាឱកាស​នោះ​លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ​បាន​សម្ដែង​នូវ​ក្ដី​អាណិតអាសូរ​និង​បាន​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​មន្ត្រីនគរបាល​ដែល​បាន​បំពេញ​ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការ​ការងារ បន្ទាប់មក​ក្រុមការងារ​ក៏បាន​ចូលរួម​ឧបត្ថម្ភ​ថវិកា​មន្ត្រីនគរបាល​ដែល​រងរបួស​ចំនួន​០២​នាក់​ដោយ ក្នុង​១​នាក់ ថវិកា​ចំនួន ២០០.០០០​រៀល ផងដែរ​៕

ចំនួនអ្នកទស្សនា

    20220157

  • ថ្ងៃនេះ2211
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21681
  • ខែនេះ9491
  • ឆ្នាំនេះ992711
  • សរុប20220157