សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​រំលែក​ទុក្ខ​គ្រួសារ ស្លាប់​ដោយ​រន្ទះបាញ់

03-May-2016 | ដោយ មែន កំសត់


​ខេត្តរតនគិរី ៖ ឯកឧត្តម​ថង សាវុន ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃទី​០២ ឧសភា ២០១៦ លោកជំទាវ​កែវ សាវឿន អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តរតនគិរី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​បាតុភូត​រន្ទះបាញ់​ស្លាប់ កាលពី​ថ្ងៃទី​២៩ មេសា កន្លងទៅ ស្ថិតនៅ​ភូមិ​តាំង​សេ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ។​

​ក្នុងនាម​អភិបាលខេត្ត ក៏ដូចជា​ក្នុងនាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោកជំទាវ​បាន​សម្តែង​នូវ​ការសោកស្តាយ​ជាមួយ​ក្រុមគ្រួសារ សាច់ញាតិ​នៃ​សព ដែល​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​មួយ​ប៉ព្រិចភ្នែក​។​
​ក្នុងឱកាស​នោះដែរ លោកជំទាវ​បានប្រគល់​ជូន​នូវ​ថវិការ​ផ្ទាល់​របស់លោក​អភិបាលខេត្ត និង​លោកជំទាវ ព្រមទាំង​ថវិកា​ទទួលបាន​ពី​ការបរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​របស់​សមាជិក សមាជិកា​សភាព​សហព័ន្ធ​យុវជន​ខេត្ត រួម​និង​សប្បុរសជន​នានា​ដល់​គ្រួសារ​សព​សរុប​ចំនួន​៦០០.០០០​រៀល​, អង្ករ​៦០​គីឡូក្រាម​, មី ត្រីខ ភួយ មុង និង​ក្រ​ម៉ា​ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព និង​បាន​អញ្ជើញ​បន្ត​ចុះសួរសុខទុក្ខ​ជូន​ថវិកាចំនួន​១.០០០.០០០​រៀល ដល់​លោកស្រី ​ក្លាន លៀម  អភិបាលរង​ស្រុក​អណ្តូង​មាស ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅផ្ទះ ។​

ចំនួនអ្នកទស្សនា

    20220487

  • ថ្ងៃនេះ2541
  • ម្សិលមិញ7271
  • សប្តាហ៍នេះ22011
  • ខែនេះ9821
  • ឆ្នាំនេះ993041
  • សរុប20220487