ភ្នំពេញ៖ នាពេលកន្លងមក បានធ្វើការប្រជុំ ស្ដីពីការបញ្ឈប់ជនពិការដើរច្រៀងនៅតាមទីសារធារណៈក្រោមអធិបតីភាពឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមនឹងមានការចូលរួមពីអភិបាលខណ្ឌ មន្ទីរសង្គមកិច្ច និងក្រុមប្រឹក្សា ជនពិការ ព្រមទាំងបងប្អូនជមពិការជាច្រើននាក់ផងដែរ។ហើយនៅពេលថ្មីនេះមានមជ្ឈដ្ឋានមួយចំនួនបានរិះគន់លើអាជ្ញាធរនិងមន្ទីរសង្គមកិច្ចលើចំណាតើការដែលជនពិការបានប្រព្រឹត្តខុសពីគោលការណ៍ណែនាំដើរច្រៀងតាមចិញ្ចើមថ្នល់បង្កឲ្យខូច សណ្ដាប់ធ្នាប់សារធារណៈ និងបង្ខូចមកលើសាលារាជធានីថាធ្វើបាបលើជនពិការ សូមមេត្តាអានខ្លឹមសារនៃកិច្ចប្រជុំឡើងវិញដូចខាងក្រោម៖
លទ្ធផលការប្រជុំកាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានសម្រេច សាលារាជធានីភ្នំពេញ សូមធានាជួយរកការងារឱ្យបងប្អូនពិការទាំងអស់ ប៉ុន្តែត្រូវបញ្ឈប់ការធ្វើអាជីវកម្មលើជនពិការតទៅទៀត។ ការងារសំខាន់ៗដែលយើងត្រូវធ្វើបន្តទៀត ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការគឺ៖ ១-គ្រប់គ្រងឱ្យបាននូវចំនួនជនពិការទាំងអស់ទូទាំងរាជធានីភ្នំពេញ ហើយកំណត់ឱ្យច្បាស់ពីអត្តសញ្ញាណរបស់ពួកគាត់ ថានៅតាមគ្រួសារ ឬនៅតាមអង្គការ បើពួកគាត់ចង់នៅមណ្ឌល យើងត្រូវបញ្ជូនទៅមណ្ឌលរបស់យើង ដោយមានការឧបត្ថម្ភ និងបីបាច់ថែរក្សាត្រឹមត្រូវ។ ២-ពិនិត្យមើលឡើងវិញថា អង្គការណាខ្លះធ្វើការជាមួយជនពិការ មានច្បាប់ ឬអត់ច្បាប់ ហើយអង្គការដែលមានច្បាប់បានអនុវត្តគោលការណ៍របស់ខ្លួនហើយ ឬនៅ? ៣-រៀបចំបណ្ដុះបណ្ដាលទៅតាមសមត្ថភាពរបស់ពួកគាត់ ដើម្បីបន្ស៊ីជាមួយនឹងការងារផ្សេងៗ ហើយយើងអាចឱ្យគាត់រស់នៅក្នុងសង្គមដូចគេដូចឯងបាន។ ៤-រដ្ឋបាលរាជធានីភ្នំពេញ នឹងជ្រើសរើសបងប្អូនពិការមួយចំនួន ដើម្បីមកបម្រើការងារជាមួយយើង ទៅតាមសមត្ថភាពរបស់ពួកគេ។ បងប្អូនពិការ! គាត់ពិតជាពិបាកម្យ៉ាងហើយ ដូច្នេះយើងគ្រប់គ្នាត្រូវតែចូលរួមលើកទឹកចិត្ត និងឱ្យតម្លៃចំពោះគាត់ មិនត្រូវយកគាត់ធ្វើជាអាជីវកម្ម ដើរច្រៀងតាមដងផ្លូវ ទីសាធារណៈនានានោះទេ៕