ភ្នំពេញ៖ នៅថ្ងៃទី០៣ខែមេសាឆ្នាំ២០១៦ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានសហការជាមួយ ស៊ិនទ្រី សង្កាត់បឹងរាំង ការិយាល័យបរិស្ថានបានចុះ លុបបំបាត់ដេប៉ូសំរាម នៅរបងវត្តកោះ និងបានណែនាំដល់បងប្អូន មេត្តាចូលរួម ថែរក្សាបរិស្ថាន និងការសំអាតសំរាម ជារួមឃើញថាបុគ្គលិកនិងបងប្អូន បានកើបសំរាមចេញអស់នៅម៉ោង ៦ព្រឹកពិតមែន តែនៅមានប្រជាជនបន្តយកសំរាមមកដាក់ ក្រោយការប្រមូលដឹកចេញរួច ក្រុមការងារណែនាំអោយយកត្រឡប់ទៅផ្ទះវិញ និង ក្រុមអេតចាយនៅបន្តពង្រាយ។
ជុំវិញបញ្ហាខាងលើលោកអភិបាលខណ្ឌបានដាក់ផែនការដល់សាលាសង្កាត់និងក្រុមហ៊ុនស៊ីនទ្រី មេត្តាចូលរួមផ្សព្បផ្សាយនិងទប់ស្កាត់លើការចោលសំរាមនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ករណីមិនរាងចាលត្រូវរងនូវការពិន័យតាមច្បាប់របស់អន្តរក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថាន៕