អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​កាយ​ផ្លូវ​វាង​ជា​បណ្តោះអាសន្ន និង​ត្រៀម​ជួសជុល នៅ​កន្លែង​ស្ពាន​បាក់​ខូច ក្នុង​សង្កាត់​ឪឡោក

03-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ លោក ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុមការងារ​នៅ​ថ្ងៃ​០៣ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​ចុះ​ត្រួតពិនិត្យ ស្ពាន​បាក់ស្រុត​ខូច ត្រង់ចំណុច​ភូមិ​ដូនរ័ត្ន សង្កាត់​ឱ​ឡោក ខណ្ឌ​ពោធិ៍​ជ័យ ដែល​ស្ពាន​នេះ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៩៦០​មកម្ល៉េះ គឺមាន​អាយុ​៥៦​ឆ្នាំ មកហើយ គិត​មកទល់ពេលនេះ​។​

លោក ហែម ដា​រិ​ទ្ធ បាន​ប្រាប់​ឱ្យដឹងថា ស្ពាន​ដែលមាន​អាយុកាល​៥៦​ឆ្នាំនេះ មាន​ចំនួន​៣​ស្ពាន ហើយ​ស្ពាន​ដែល​បាក់​ខូច​គឺជា​ស្ពាន ទី​២​។ ម្យ៉ាងទៀត ផ្លូវ​មួយ​នេះ​ជា​តំបន់​សេដ្ឋកិច្ច រថយន្ត​ដឹកទំនិញ​ធំៗ ដែល​ឆ្លងកាត់ គិត​ចាប់ពី​រង្វង់​មូល​លោកតា «​ក្រម​ងុ​យ​» មាន​ផ្លូវ សំខាន់ៗ​ចំនួន​៣​ខ្សែ ផ្លូវ​ឆ្លង​ពី​ពោធិ៍​សែន​ជ័យ ទៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ផ្លូវ​ឆ្លងកាត់​ទៅ​ខណ្ឌ​ព្នៅ ទៅ​ផ្លូវជាតិ​លេខ​៤ កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​យ៉ាងសំខាន់​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា «​ខ្ញុំ​នឹង​ស្នើសុំ​ទៅ​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​ស្ពាន ដែល​បាក់​ខូច​នេះ​ឱ្យបាន លឿន​បំផុត ពីព្រោះ​ផ្លូវ​នេះ​មាន​សារសំខាន់​ណាស់ ដែលមាន​រថយន្ត​ធន់​ធ្ងន់​ជាច្រើន បាន​ប្រើ​ផ្លូវ​មួយ​នេះ​ឆ្លង​កាត់បន្ថយ​នូវ​ការកកស្ទះ ចរាចរណ៍ នៅក្នុង​រាជធានី​ផងដែរ​»​។ លោក​បានឱ្យ​គ្រឿងចក្រ មក​កកាយ​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​សិន ជៀសវាង​ការកកស្ទះ ចរាចរណ៍​។  ជាមួយគ្នានេះដែរ លោក​បាន​បង្ហើប​ឱ្យដឹងថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផ្លូវ​ចំនួន​៣​ខ្សែ​នេះ នឹង​ប្រែក្លាយ​ពី​គ្រួស​ក្រហម ទៅជា​ផ្លូវ​បេតុង ដើម្បី​សម្រួល​ចរាចរណ៍ ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​បាន​ឆាប់រហ័ស​ជាពិសេស​នោះ​ចំណេញ ទាំង​ពេលវេលា និង​ថវិការ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20220207

  • ថ្ងៃនេះ2261
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21731
  • ខែនេះ9541
  • ឆ្នាំនេះ992761
  • សរុប20220207