ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៣ខែមេសាឆ្នាំ២០១៦ ក្រុមប្រឹក្សាសង្កាត់ពន្សាំង និងស្មៀន ដឹកនាំដោយ លោកស្រី ឌី សារៀម បានមកចូលរួមបុណ្យសព នាង ស្នា រំដួល អាយុ ១៩ឆ្នាំនៅភូមិត្រពាងអំពិល ស្លាប់ដោយសារជម្ងឺ គ្រុនឈាម ឬខ្មែរយើងហៅថា អាប៉េះ ដែលបានមរណ:ភាព កាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក នៅមន្ទីរពេទ្យ កាល់ម៉ែត្រ ក្នុងផ្ទៃសពមានទារកចំនួន6ខែ ជាមួយផង។ ស្ថានភាពរបស់សព មានប្ដី ។ក្រុមប្រឹក្សាសង្កាត់បានចូលរួមរំលែកទុក្ខ និងបានចូលរួមបច្ច័យចំនួន១៦ម៉ឺនរៀលដល់គ្រួសារសព ផងដែរ។