.
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ដោយមានការសហការ រាយការណ៍ពីរសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន. គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានសហការជាមួយ សាលាសង្កាត់ នឹងប៉ូលិសប៉ុស្តិ៍ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌទួលគោក បានចុះហាមឃាត់ នឹងឈានដល់ការដកហូតទីតាំងបើកហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅ ផ្ទះលេខ២៧ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក. សូមបញ្ជាក់ផងដែរថាបានធ្វើកំណត់ហេតុដកហូតបានទូហ្គេមបាញ់ត្រីចំនួន០១ទូ និងសម្ភារៈពាក់ពន្ធ័មួយចំនួន ៕