ឯកឧត្តម ជា សុផារ៉ា​៖ «​សំណង់​ណា​ហា្គ​កាន់តែ​ហ៊ាន កាន់តែ​ផ្គើន កាន់តែ​លយ​ចេញមក​លើផ្លូវ វាយចោល​សិន​កុំ​ឲ្យ​ធា្ល​ប់​»

03-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​ជា សុផារ៉ា បាន​បញ្ជា​ឲ្យ​វាយកម្ទេច​ចោល​សំណង់​របស់​អាគារ​ណាហ្គា ដែល​បាន​សង់​រំលោភ​លើផ្លូវ​សាធារណៈ​។ យោងតាម Page Facebook របស់លោក ជា សុផារ៉ា នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦​នេះ បាន​បញ្ជាក់ថា «​សំណង់​ណា​ហា្គ​កាន់តែ​ហ៊ាន កាន់តែ​ផ្គើន កាន់តែ​លយ​ចេញមក​លើផ្លូវ​សាធារណៈ វាយចោល​សិន​កុំ​ឲ្យ​ធា្ល​ប់​»​។​
​សូមបញ្ជាក់ថា កន្លងទៅ​សំណង់​ណាហ្គា ត្រូវបាន​គេ​មើលឃើញថា បាន​សង់​រំលោភ​មកលើ​ផ្លូវ​សាធារណៈ ប៉ុន្តែ​មិនមាន​ការទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ដូច្នេះ​គេ​សង្ឃឹមថា ដល់​ដំណាក់កាល​របស់លោក​ជា សុផារ៉ា ជា​រដ្ឋមន្ត្រី​នេះ នឹងធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​កាលពី​ព្រឹក​មិញ​ឯកឧត្តម ជា សុផារ៉ា បាន​ព្រមាន​ខ្លាំងៗ ចំពោះ​ការសាងសង់​សំណង់​ទាំងឡាយ​ខុស​បច្ចេកទេស និង​ខុស​បទដ្ឋាន​គតិ​យុទ្ធ ជាពិសេស​សំណង់​ក្រុមហ៊ុន​បរទេស រហូត​លោក នឹង​ប្តឹងទៅ​ស្ថានទូត​សា​មុ​ី ឲ្យ​ដាក់ Black List (​ដាក់​ក្នុង​បញ្ជីខ្មៅ​) នៃ​ក្រុមហ៊ុន​ទាំងនោះ​ទៀតផង​។​

​ការព្រមាន​ខ្លាំងៗ​របស់​រដ្ឋមន្ត្រី​កណ្តាប់ដៃ​ដែក​រូបនេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថៃ្ង​៣ ខែ ឧសភា ឆ្នាំ ២០១៦ ក្នុង​ពិធី​បើក​ការ​ដា្ន​ន​សាងសង់​សណ្ឋាគារ The shangri-la Hotel ស្ថិតនៅ​ក្បែរ​ដង​ទ​នេ្ល​បាសាក់​ត្រើយ​ខាងលិច កំពស់​៥៥​ជាន់ មាន​៣០០​បន្ទប់​លំដាប់​ផា្ក​យ​៥ ចំណាយ​ទុនវិនិយោគ ៥៨០ លាន​ដុ​លា្ល​រ របស់​ក្រុមហ៊ុន Oxley-Gem និង​ក្រុមហ៊ុន WorldBidge Land​។​
​នៅក្នុង​ពិធី​នោះ​អតីត​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ បាន​ចោទ​សួរថា ហេតុអ្វី​ក្រុមហ៊ុន​បរទេស​ទាំងនេះ ពេល​សាងសង់​នៅ​ប្រទេស​គេ​ផ្សេង អី​ក៏​គោរព​ច្បាប់​ម្ល៉េះ​? ចុះ​ហេតុអ្វី​មក​សាងសង់​នៅ​ស្រុក​ខ្មែរ មិនសូវ​គោរព​ច្បាប់​ចឹ​ង ហេតុ​ដូច្នេះហើយ ចាប់ពីពេលនេះ​ទៅ ក្នុងនាម​លោក​ជា​ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ដែលជា​សេនាធិការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹងធ្វើ​ការងារ​នេះ យ៉ាង​មាន​ប្រសិទ្ធភាព​ជាទីបំផុត មិន​ឲ្យ​សំណង់​ទាំងនេះ ធ្វើ​ខុស​បច្ចេកទេស និង​ខុសពី​បទដ្ឋាន​គតិ​យុទ្ធ​ទៀតឡើយ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា បើសិន​លិខិត​ស្នើសុំ​មក​លោក លើ​ការសាងសង់​សំណង់​ទាំងនេះ ហើយ​ក្រោយ​ការពិនិត្យ​ទៅ​ខុស​បច្ចេកទេស​នោះ នឹង​បោះ​ចូលក្នុង​ធុងសំរាម​ភ្លាម​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​អាជ្ញាធរ មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ឱ្យ​ពិភាក្សា និង​មាន​វិធានការ​កែលម្អ​វិញ​ជាបន្ទាន់ នូវ​សំណង់​អគារ​របស់​ក្រុមហ៊ុន NAGA World ដែល​បាន​សាងសង់​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​៕

ចំនួនអ្នកទស្សនា

    20219757

  • ថ្ងៃនេះ1811
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21281
  • ខែនេះ9091
  • ឆ្នាំនេះ992311
  • សរុប20219757